នេះគឺជាការចែករំលែករបស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ក្នុងកិច្ចប្រជុំសារព័ត៌មានស្ដីពីកិច្ចការបរទេសរបស់ប្រទេសជាតិ ក្នុងឱកាសបិទឆ្នាំ២០២៤ និងចូលឆ្នាំថ្មីឆ្នាំ២០២៥។
|
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសចុងឆ្នាំ២០២៤ |
៦០ សកម្មភាពគួរឱ្យរំភើប
អំពីវិស័យការទូតរបស់វៀតណាមក្នុងឆ្នាំ ២០២៤ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បាននិយាយថា ស្ថានភាពពិភពលោកបន្តប្រែប្រួលដោយស្មុគស្មាញជាមួយនឹងភាពមិនប្រាកដប្រជា និងជម្លោះជាច្រើន។ បញ្ហាសកលជាបន្ទាន់ ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត សន្តិសុខស្បៀង សន្តិសុខទឹក... មានផលប៉ះពាល់ពហុវិមាត្រ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាពរបស់ប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបរិបទពិភពលោកបែបនេះ វៀតណាមនៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ហើយត្រូវបានមតិសាធារណៈអន្តរជាតិចាត់ទុកថាជា “ចំណុចភ្លឺ” មួយនៅក្នុងតំបន់។ សកម្មភាពកិច្ចការបរទេសត្រូវបានអនុវត្តយ៉ាងសកម្ម និងវិជ្ជមាន សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន បង្កើតតូនាទីការបរទេសថ្មី បង្កើតអំណោយផលសម្រាប់ប្រទេសដើម្បីឈានចូលដល់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
លោក Bui Thanh Son បានពិនិត្យមើលសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ ២០២៤។
ជាដំបូង ដោយឈរលើមូលដ្ឋាននៃមាគ៌ាការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម និងកិច្ចការបរទេស ការទូតរបស់វៀតណាមកាន់តែមានភាពស្វាហាប់ ច្នៃប្រឌិត និងសកម្ម។
នៅឆ្នាំ២០២៤ សកម្មភាពកិច្ចការបរទេស ជាពិសេសកិច្ចការបរទេសកម្រិតខ្ពស់នឹងប្រព្រឹត្តទៅយ៉ាងរស់រវើកនៅទូទាំងទ្វីប និងនៅវេទិកា និងយន្តការពហុភាគីសំខាន់ៗជាច្រើន។
ថ្នាក់ដឹកនាំស្នូលរបស់យើងបានធ្វើសកម្មភាពកិច្ចការបរទេសសរុបចំនួន ៦០ ក្នុងឆ្នាំ ២០២៤ រួមទាំងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសនានា និងចូលរួមក្នុងសន្និសីទពហុភាគីចំនួន២១លើ និងទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំបរទេសចំនួន ២៥ មកបំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាមក៏ជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តអន្តរជាតិ បង្កើតក្របខណ្ឌទំនាក់ទំនងដែលបានដំឡើង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាង ១៧០ លើវិស័យជាច្រើន ជាពិសេសវិស័យដែលយើងមានតម្រូវការ និងផលប្រយោជន៍យ៉ាងច្រើន។
មិត្តអន្តរជាតិកាន់តែវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម។
នៅឆ្នាំ២០២៤នេះ វៀតណាមបានដំឡើងទំនាក់ទំនងរបស់ខ្លួនទៅជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូសំខាន់ៗដូចជា អូស្ត្រាលី បារាំង ម៉ាឡេស៊ី កសាងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រេស៊ីល និងបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី អេមីរ៉ាតអារ៉ាប់រួម (UAE) អាស្រ័យលើនេះបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងជាមួយដៃគូឈានមុខចំនួន ៣២ រួមទាំងប្រទេសជិតខាង ប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។
ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡាវី វៀតណាមមានទំនាក់ទំនងការទូតជាផ្លូវការជាមួយបណ្តាប្រទេសអាហ្រ្វិកទាំងអស់ បង្កើនចំនួនប្រទេសដែលមានទំនាក់ទំនងការទូតដល់ ១៩៤ ប្រទេស បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព យុទ្ធសាស្ត្រ ស្ថិរភាព និងរយៈពេលវែង។
កំណត់ត្រាថ្មី
ការទូតសេដ្ឋកិច្ចបន្តរួមចំណែកជាវិជ្ជមានដល់សមិទ្ធិផលសេដ្ឋកិច្ចរួមរបស់ប្រទេស បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងដំណាក់កាលលំបាកក៏ដោយ។
អត្ថន័យសេដ្ឋកិច្ចកាន់តែដើរតួនាទីយ៉ាងធំនៅក្នុងសកម្មភាពកិច្ចការបរទេសនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ ដោយហេតុនេះការតភ្ជាប់ និងទាញយកផលប្រយោជន៍ពីដៃគូនានាដូចជា ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា... ក្នុងការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង គ្រឿងអេឡិចត្រូនិក ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត; ចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ពង្រីកទីផ្សារនាំចេញតាមរយៈ FTA ចំនួន១៧ ដែលបានចុះហត្ថលេខា។
ការទូតសេដ្ឋកិច្ចជួយវៀតណាមចាប់យករលកនៃការផ្លាស់ប្តូរវិនិយោគក្នុងតំបន់ ទាក់ទាញ FDI ដែលមានគុណភាពខ្ពស់ និង ODA ជំនាន់ថ្មី; ពង្រីកទីផ្សារទេសចរណ៍ កម្លាំងពលកម្ម...
ការទូតសេដ្ឋកិច្ចក៏ជួយការកែសម្រួលគោលនយោបាយ បញ្ហាដែលកំពុងកើតមាននៅក្នុងបច្ចេកវិទ្យា និងស្តង់ដារ ដើម្បីមានវិធានការឆ្លើយតប ដោយហេតុនេះធានាបាននូវសន្តិសុខសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរូបិយវត្ថុ ...
នៅក្នុងឆ្នាំ ២០២៤ នេះ ទំហំនៃការនាំចេញនាំចូលត្រូវបានគេរំពឹងថានឹងឈានដល់កំណត់ត្រាថ្មីជាង ៨០០ ពាន់លានដុល្លារអាមេរិក។ វៀតណាមបន្តជាអ្នកទទួល FDI ធំជាងគេមួយរបស់ពិភពលោក។ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១៥.៨ លាននាក់ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៤៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា នេះជាសញ្ញាបង្ហាញថា វៀតណាមបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់ដៃគូវិនិយោគិន និងភ្ញៀវទេសចរបរទេស។
ប្រឈមមុខនឹងការផ្លាស់ប្ដូរធំៗលើពិភពលោក វិស័យការពារ-សន្តិសុខ-កិច្ចការបរទេសពិតជាបានបង្កើតឡើងនូវ ភាពរឹងមាំ រួមចំណែកការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារមាតុភូមិពីដើម និងពីចម្ងាយ។
ការទូតរួម
ជាមួយកងកម្លាំងនានាដើម្បីរក្សាសន្តិភាព ស្ថិរភាព ព្រំដែនកោះ និងសន្តិសុខជាតិ សម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុងការចរចាជាមួយប្រទេសផ្សេងៗ ដោះស្រាយប្រកបដោយសុខដុមរមនាលើបញ្ហាសេសសល់ ជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ...
ក្នុងកម្រិតពហុភាគី វៀតណាមបានអះអាងកាន់តែខ្លាំងឡើងនូវតួនាទី ជំហរ កិត្យានុភាព និងរួមចំណែកជាវិជ្ជមានជាច្រើនដល់សហគមន៍អន្តរជាតិ។ ក្នុងវេទិកាអន្តរជាតិដូចជាអាស៊ាន AIPA អង្គការសហប្រជាជាតិ APEC អនុតំបន់មេគង្គ G20 G7 BRICS ចលនាមិនចូលបក្សសម្ព័ន្ធ Francophone OECD វៀតណាមបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នករួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើម ដែលត្រូវបានស្វាគមន៍ និងគាំទ្រដោយប្រទេសជាច្រើន។
ក្នុងអង្គការនានាដែលវៀតណាមទទួលបន្ទុកភារកិច្ចសំខាន់ៗដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការប្រតិបត្តិការសំខាន់ៗ ៦/៧ របស់អង្គការយូណេស្កូ វៀតណាមបានលើកតម្កើងរូបភាព និងសំឡេងរបស់ខ្លួនជាមួយនឹងវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះគឺជាការរួមវិភាគទានប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាសកលលោកដូចជា ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការរក្សាសន្តិភាព សន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខតាមអ៊ីនធឺណិត ...។
បង្កើតធនធានថ្មី
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា៖ ប្រៀបនិងកម្លាំងរបស់ប្រទេសកំពុងត្រូវបានលើកកំពស់ឥតឈប់ឈរពីកម្លាំងសន្ទុះប្រកបដោយប្រសិទ្ធភាពនៃវិស័យកិច្ចការបរទេសដូចជាព័ត៌មានបរទេស ការទូតវប្បធម៌ និងកិច្ចការជនជាតិវៀតណាមនៅបរទេសនិងការ គាំរពារប្រជាពលរដ្ឋ។
ការទូតបានរួមចំណែកដោយជោគជ័យក្នុងការបញ្ចុះបញ្ចូលអង្គការយូណេស្កូឱ្យចុះក្នុងបញ្ជីបេតិកភណ្ឌចំនួន ៦ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបរបស់អង្គការយូណេស្កូដល់ ៧១ បង្កើតធនធានថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅតាមមូលដ្ឋាន។
ការងារជនជាតិវៀតណាមនៅឯប្រទេសអនុវត្តបានល្អនូវគោលនយោបាយយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ជូនអាណិកជនជិត ៦ លាននាក់ កៀរគរធនធានសម្រាប់ការអភិវឌ្ឍន៍ជាមួយគម្រោងវិនិយោគរាប់ពាន់ និងផ្ទេរប្រាក់រាប់សិបពាន់លានដុល្លារទៅប្រទេសកំណើត។
ការគាំរពារប្រជាពលរដ្ឋត្រូវបានអនុវត្តយ៉ាងសកម្ម ការពារសន្តិសុខ សុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងអាជីវកម្មវៀតណាម ជាពិសេសនៅតំបន់មានជំលោះគ្រោះមហន្តរាយធម្មជាតិ និងអស្ថិរភាព។
ព័ត៌មានបរទេសជំរុញយ៉ាងខ្លាំងនូវមុខមាត់របស់ប្រទេស ប្រជាជន វប្បធម៌ និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកបង្កើតការឯកភាព និងការគាំទ្រពីប្រជាជនក្នុងស្រុក ក៏ដូចជាសហគមន៍អន្តរជាតិ។
រឿងបំផុសគំនិត
ចែករំលែកនូវអនុស្សាវរីយដ៏ជ្រាលជ្រៅក្នុងរយៈពេល៤០ឆ្នាំនៃការងារកិច្ចការបរទេស លោក Bui Thanh Son បានមានប្រសាសន៍ថា អ្វីដែលមោទនភាពបំផុតគឺក្នុងទំនាក់ទំនង និងជួបមិត្តអន្តរជាតិ កម្មាភិបាលការទូត បានឮការវាយតម្លៃវិជ្ជមានជាច្រើន ការកោតសរសើរចំពោះបក្ស រដ្ឋ និងប្រជាជនរបស់យើង។
“អាចនិយាយបានថា រឿងរ៉ាវវៀតណាមបានបំផុសគំនិតសហគមន៍អន្តរជាតិអំពីប្រទេសមួយដែលងើបឡើងពីទឹកដីដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក ពីប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម រងការហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម ក្លាយជានិមិត្តរូបនៃសន្តិភាព មិត្តភាព ការអភិវឌ្ឍន៍យ៉ាងស្វាហាប់ និងដើរតួនាទីយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។
លោកបានមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍កន្លងទៅនេះ វៀតណាមត្រូវបានគេចាត់ទុកជានិមិត្តរូបនៃចលនារំដោះជាតិ ជាតំណាងនៃប្រទេសវីរភាព និងរឹងមាំ។ ក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំស្នូល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើងទៅកាន់ប្រទេសផ្សេងៗ មេដឹកនាំអន្តរជាតិ មិត្តភ័ក្តិតែងតែលើកឡើងពីការតស៊ូដើម្បីឯករាជ្យរបស់ប្រជាជនវៀតណាម ដោយចាត់ទុកវាជា “សម្បជញ្ញៈ” នៃសម័យកាល និងនៅតែមានតម្លៃសម្រាប់ពិភពលោកបច្ចុប្បន្ន។
បន្តថែរក្សាមោទនភាពនោះ វៀតណាមក៏ត្រូវបានវាយតម្លៃខ្ពស់ក្នុងនាមជាប្រទេសមួយដែលកំពុងកើនឡើងយ៉ាងខ្លាំង អភិវឌ្ឍយ៉ាងស្វាហាប់ និងរួមចំណែកជាវិជ្ជមាន និងមានការទទួលខុសត្រូវចំពោះបញ្ហាពិភពលោកទូទៅ។ វៀតណាមបានក្លាយទៅជាគំរូនៃជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមួយនឹងអត្រាកំណើនខ្ពស់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ខណៈពេលដែលធានាបាននូវសមភាព និងវឌ្ឍនភាពសង្គម។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំជាច្រើនបានលើកឡើងអំពីប្រទេសវៀតណាមដែលថាជា “គំរូនៃសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
កម្មាភិបាលការទូតមានមោទនភាព និងជឿជាក់យ៉ាងខ្លាំងថា គោលនយោបាយការបរទេស ឯករាជ្យភាព ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្ម បានរួមចំណែកធានាផលប្រយោជន៍ជាតិខ្ពស់បំផុត ហើយទន្ទឹមនឹងនោះក៏មានការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិផងដែរ។
“វាមិនមែនជារឿងចៃដន្យទេ ដែលមតិសាធារណៈអន្តរជាតិចង់ស្វែងយល់មូលហេតុដែលវៀតណាមអាចរក្សាទំនាក់ទំនងប្រកបដោយតុល្យភាព សុខដុមរមនា និងវិជ្ជមានជាមួយបណ្តាប្រទេសជិតខាង បណ្តាប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តជាប្រពៃណីក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន”។
បកប្រែដោយ Duy Hoan