ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហព័ន្ធរុស្ស៊ីនិងសហភាពសូវៀតកាលពីមុន បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យថាមពលរបស់វៀតណាម រួមទាំងថាមពលបរមាណូដើម្បីគោលបំណងសន្តិភាព ក៏ដូចជាការជួយបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឈានមុខគេជាច្រើន ដែលធ្វើជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យថាមពលបរមាណូរបស់វៀតណាមដូចសព្វថ្ងៃនេះ។

លោក  Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូល។ វៀតណាមមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីលើគ្រប់វិស័យ រួមទាំងឧស្សាហកម្មថាមពលបរមាណូ ដើម្បីគោលបំណងសន្តិភាព ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Alexey Likhachev អគ្គនាយកសាជីវកម្មថាមពលបរមាណូសហព័ន្ធរុស្ស៊ី (Rosatom) 

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត រួមទាំងកម្រិតខ្ពស់នាពេលកន្លងមក។ លោក Pham Minh Chinh​ នាយករដ្ឋមន្ត្រី ដែលជួបប្រជុំជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងដំណើរការគម្រោងនានាឲ្យបានឆាប់ ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលដ៏សំខាន់នេះ។ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យ Rosatom សម្របសម្រួលនិងជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្ម ថាមពលបរមាណូដើម្បីគោលបំណងសន្តិភាព។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកអគ្គនាយករបស់សារជីវកម្ម Rosatom បានពិភាក្សាលើបញ្ហាជាក់លាក់មួយចំនួនដែលទាក់ទងនឹងការអភិវឌ្ឍឧស្សាហកម្មថាមពលបរមាណូរបស់វៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យសារជីវកម្ម Rosatom បន្តជួយគាំទ្រវៀតណាមក្នុងការកសាងនិងអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវបរមាណូ បណ្តុះបណ្តាលធនធានមនុស្សនិងការគ្រប់គ្រងរបស់រដ្ឋក្នុងវិស័យថាមពលបរមាណូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយភាគីវៀតណាមក្នុងវិស័យថាមពលបរមាណូដើម្បីបម្រើសាធារណជន ដូចជា វេជ្ជសាស្ត្រនុយក្លេអ៊ែរ។ល។

ដោយយល់ស្របជាមួយមតិយោបល់របស់នាយករដ្ឋមន្ត្រីវៀតណាម លោកអគ្គនាយក Alexey Likhachev ឲ្យដឹងថា សារជីវកម្ម Rosatom នឹងផ្ទេរបច្ចេកវិទ្យា ជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងឧស្សាហកម្មបរមាណូ... ដើម្បីប្រើប្រាស់ថាមពលបរមាណូសម្រាប់គោលបំណងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម៕

បកប្រែដោយ Pham Diep