នារសៀលថ្ងៃទី ២៨ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងអនុវត្តភារកិច្ចឆ្នាំ ២០២៥ របស់ក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័នជាតិវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូចូលរួមកិច្ចប្រជុំអនុវត្តភារកិច្ចឆ្នាំ ២០២៥ នៃឧស្សាហកម្មប្រេងឧស្ម័ន  (រូបថត៖ TTXVN)

ព័ត៌មាននៅក្នុងកិច្ចប្រជុំបានបង្ហាញថានៅឆ្នាំ ២០២៤ គោលដៅផលិតកម្មទាំងអស់របស់ក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័នជាតិវៀតណាមលើសពីផែនការពី ៦% ទៅ ២៤% ដែលក្នុងនោះការផលិតអគ្គិសនីនឹងកើនឡើង ២៥,៨%; ផលិតកម្មប្រេងឥន្ធនៈកើនឡើង៦,៧% ផលិតកម្មជី NPK កើនឡើង១៩,៥% ។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់លទ្ធផលសំខាន់ៗដែលឧស្សាហកម្មប្រេងសម្រេចបានក្នុងឆ្នាំ ២០២៤ រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ជាពិសេសរួមចំណែកធានាគុណភាពថាមពល សន្តិសុខស្បៀង សន្តិសុខសេដ្ឋកិច្ច សន្តិសុខសង្គម និងអធិបតេយ្យភាពលើកោះ និងសមុទ្រនៃមាតុភូមិ។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅ ១០០ ឆ្នាំរបស់ប្រទេសនេះ ក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័ន នឹងបន្តពិនិត្យយ៉ាងម៉ត់ចត់នូវទិសដៅផលិតកម្ម និងផែនការអាជីវកម្មនីមួយៗដែលបានកំណត់ក្នុងឆ្នាំ ២០២៥ ដោយខិតខំសម្រេចបាននូវគោលដៅនៃកំណើនពីរខ្ទង់នៅកម្រិតខ្ពស់បំផុតដើម្បីរួមចំណែកដល់កំណើនរបស់ប្រទេសនៅឆ្នាំ២០២៥។ ក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័ន ខិតខំធ្វើឲ្យក្រុមហ៊ុនសាជីវកម្មមានម៉ាកយីហោឈានមុខគេក្នុងតំបន់ និងពិភពលោក ហើយចូលរួមយ៉ាងស៊ីជម្រៅក្នុងក្នុងខ្សែសង្វាក់តម្លៃសកល។

បកប្រែដោយ Thanh Cong