ពន្លឿនល្បឿនឲ្យប្រទេសស្ទុះឈានទៅមុខ
កប.អនឡាញ - នៅឆ្នាំ ២០២៤ ក្នុងបរិយាកាសអន្តរជាតិមានហនិភ័យ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងជម្លោះយោធាដ៏ក្តៅគគុក និងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លារវាងមហាអំណាចធំៗ វៀតណាមនៅតែរឹងមាំលើមាគ៌ាការអភិវឌ្ឍន៍។ កំណើនសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថាមានប្រមាណ ៧% លើសពីគោលដៅដែលបានកំណត់។ វៀតណាមបានបញ្ចប់គោលដៅសេដ្ឋកិច្ចសង្គមទាំង ១៥/១៥ ហើយស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក។ ជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព និងប្រសើរឡើង។ សន្តិសុខ និងសុវត្ថិភាពសង្គមត្រូវបានរក្សា។
បន្ទាប់ពីបានសម្រេចតំណែងថ្នាក់ដឹកនាំសំខាន់ៗ បក្ស និងរដ្ឋបានបង្ហាញការប្តេជ្ញាចិត្តនយោបាយថ្មី ដើម្បីជួយប្រទេសជាតិជំនះពុះពារបញ្ហាប្រឈម និងចាប់យកឱកាសដើម្បីពន្លឿនការអភិវឌ្ឍន៍ក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ការបញ្ចប់គម្រោងខ្សែបណ្តាញ 500kV ខាងជើង-ខាងត្បូង បន្ទាប់ពីសាងសង់បានជាង ៦ ខែ គឺជាភស្តុតាងដែលថា នៅពេលដែលយើងមានវិធីសាស្រ្តត្រឹមត្រូវ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ យើងអាចធ្វើរឿងដ៏អស្ចារ្យ ។
ការបង្រួមប្រព័ន្ធនយោបាយ និងការធ្វើបរិវត្តិកម្មឌីជីថល គឺជាបដិវត្តន៍ពីរដែលកំពុងត្រូវបានអនុវត្តស្របគ្នា ដើម្បីបង្កើនប្រសិទ្ធភាព ការលុបបំបាត់ជ្រុងលាក់កំបាំង ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន និងការខ្ជះខ្ជាយ។ បដិវត្តន៍ទាំងពីរនោះ គួបផ្សំនឹងការកែលម្អច្បាប់ គឺជាកត្តាកំណត់សម្រេចជោគជ័យនៃភារកិច្ចអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេលខាងមុខ។
ការបង្រួងក្បាលម៉ាស៊ីជាការងារមិនងាយស្រួលនោះទេ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព កម្មាភិបាល និងពលករមួយចំនួនធំ ដូច្នេះចាំបាច់ត្រូវធ្វើការងារសតិអារម្មណ៍ឱ្យបានល្អ លើកកំពស់ការយល់ដឹង យកចិត្តទុកដាកើលើគោលនយោបាយសម្រាប់ពលករដើម្បីបង្កើតការស្រុះចិត្តគំនិត។ គូរតែមានបរិយាកាសអំណោយផលគឺដើម្បីជំរុញចលនាផ្លាស់ប្តូពលករពីវិស័យសាធារណៈទៅកាន់តំបន់ផ្សេងទៀត។
កងទ័ពប្រជាជនវៀតណាមវីរភាពទើបតែគម្របខួបលើកទី ៨០ ។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កងទ័ពរបស់យើងតែងតែជាកម្លាំងនយោបាយ ជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន ពិតជាទីបង្អែកដ៏រឹងមាំរបស់ប្រជាជនក្នុងគ្រាមានអាសន្ន និងការលំបាក។ មានមោទនភាពចំពោះប្រពៃណីនៃកងទ័ពវីរភាព កម្មាភិបាល យុទ្ធជនម្នាក់ៗនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់ បំពេញការងារ និងរួមចំណែកកសាងកងទ័ពប្រជាជនជាបដិវត្តន៍មានរបៀបរៀបរយ ចំណាន និងទំនើប មានរចនាសម្ព័ន្ធបង្រួម រឹងមាំ លើកកម្ពស់សេចក្តីថ្លៃថ្នូ នៃកងទ័ពលោកអ៊ំហូ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
ឆ្នាំ ២០២៥ គឺជាឆ្នាំនៃការបញ្ចប់ភារកិច្ច គោលដៅ នៃមហាសន្និបាតបក្សលើកទី ១៣។ អាស្រ័យហេតុនេះ ចាប់ពីដើមឆ្នាំតទៅ កម្មាភិបាល បក្ខជនម្នាក់ៗ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងពន្លឿនការងារ ដើម្បីឲ្យកម្មវិធី គម្រោង និងការងារនានា ដាក់ឱ្យដំណើរការបានឆាប់រហ័ស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន។ ទោះបីជានៅមានការលំបាកជាច្រើនក៏ដោយ ក៍យើងមានជំនឿយ៉ាងមុតមាំថាប្រទេសនឹងពន្លឿនល្បឿនអភិវឌ្ឍន៍របស់ខ្លួន និងសម្រេចបាននូវគោលដៅសំខាន់ៗដែលបានកំណត់។
បកប្រែដោយ Duy Hoan