បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល
ឆ្នាំ២០២៤ បានកត់សម្គាល់នូវព្រឹត្ដិការណ៍សំខាន់ៗជាច្រើនក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតនូវមូលដ្ឋានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងមូលក្នុងការឈានទៅមុខ ពន្លឿនល្បឿនសម្រាប់សម្រេចគោលដៅដែលបានដាក់ចេញ និងរឹងមាំឈានចូលយុគសម័យថ្មី។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានចែករំលែកជាមួយសារព័ត៌មានអំពីសមិទ្ធិផលទាំងនេះក្នុងសកម្មភាពកំណែទម្រង់ប្រព័ន្ធច្បាប់ កិច្ចការបរទេស និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។
|
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម |
ទាក់ទិននឹងការរួមវិភាគទាននៃកិច្ចការកំណែទម្រង់ប្រព័ន្ធច្បាប់ ក្នុងចំណោមសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម លោកប្រធានរដ្ឋបានចាត់ទុកថា ក្នុងដំណើរការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម កិច្ចការកំណែទម្រង់ប្រព័ន្ធច្បាប់ត្រូវតែលើកកម្ពស់ពេញលេញសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ការពារសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ លើកកម្ពស់ការយល់ដឹង និងរបៀបរស់នៅដែលគោរពរដ្ឋធម្មនុញ្ញនិងច្បាប់នៅក្នុងសង្គម។
អញ្ជើញចែករំលែកអំពីសមិទ្ធិផលនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០២៤ និងទិសដៅការងារកិច្ចការបរទេសឆ្នាំ២០២៥ លោកប្រធានរដ្ឋ Luong Cuong បានចាត់ទុកថា កិច្ចការបរទេសនិងការទូតរបស់វៀតណាមបន្តអះអាងនូវតួនាទីត្រួសត្រាយរបស់ខ្លួន រួមចំណែកបង្កើតនិងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី បម្រើការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងលើកកំពស់ឋានៈថ្មី និងកិត្យានុភាពរបស់ប្រទេសជាតិ។
អំពីភារកិច្ចសំខាន់ៗដើម្បីការពារមាតុភូមិក្នុងស្ថានភាពថ្មី លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានភាពបច្ចុប្បន្ន វៀតណាមត្រូវប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម ព្រមទាំងបង្កើនដោយឥតឈប់ឈរកម្លាំងពលំរបស់ប្រទេសជាតិទាំងមូល៕
តាម vovworld.vn