នៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Kim Lien លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូបានសម្តែងនូវការដឹងគុណ និងគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់បក្ស និងប្រជាជនវៀតណាម វីរៈបុរសរំដោះជាតិ។ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាម បានប្តេជ្ញាចិត្តអនុវត្តតាមពាក្យទូន្មនារបស់លោកប្រធានហូជីមិញស្តីពីសាមគ្គីភាព ការឯកភាពជាតិ និងការលើកកំពស់រាល់ប្រភពធនធានទាំងអស់ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ក្រោកឈរស្មើរមុខស្មើរមាត់នឹងបណ្តាមហាអំណាចក្នុងពិភពលោក។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូមជ្ឈិមទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Kim Lien (រូបថត៖ vnanet.vn)

មុននោះ លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូបានអញ្ជើញទៅវិហារ Chung Son - ជាទីសក្ការៈបូជាជីដូនជីតាលោកប្រធានហូជីមិញនៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ដោយគោរពដាក់ផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងមនុស្សជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារលោកប្រធានហូជីមិញ។

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូបានទៅទស្សនាមណ្ឌលអនុស្សាវរីយ៍លោកអគ្គលេខាបក្ស Le Hong Phong នៅឃុំ Hung Thong ស្រុក Hung Nguyen ខេត្ត Nghe An៕

បកប្រែដោយ Huyen Trang