លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស៖ ទំនាក់ទំនងកិច្ចការបរទេសឈានស្ទុះទៅមុខកម្រិតថ្មីមួយក្នុងឆ្នាំ ២០២៤
កប.អនឡាញ - ទោះបីជាស្ថានការណ៍ពិភពលោកមានភាពស្មុគស្មាញក៏ដោយ ក៏សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅតែដាក់ពង្រាយយ៉ាងសកម្ម និងវិជ្ជមាន ដោយបង្កើតនូវទិដ្ឋភាពគោលនយោបាយការបរទេសថ្មី។ នេះជាការវាយតម្លៃរបស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអំពីផ្ទាំងគំនូការទូតរបស់វៀតណាមក្នុងឆ្នាំនេះ។
យោងតាមលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា ក្នុងឆ្នាំនេះ ស្ថានភាពពិភពលោកបានបន្តប្រែប្រួលយ៉ាងស្មុគ្រស្មាញ ជាមួយនឹងអស្ថិរភាព និងជម្លោះជាច្រើន។ បញ្ហាសកលជាបន្ទាន់ ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត សន្តិសុខស្បៀង សន្តិសុខប្រភពទឹក... មានផលប៉ះពាល់ជាច្រើនផ្នែក គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍរបស់បណ្តាប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបរិបទពិភពលោកបែបនេះ វៀតណាមនៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព និងជាប្រទេសអភិវឌ្ឍន៍ ហើយត្រូវបានមតិសាធារណៈអន្តរជាតិចាត់ទុកថាជា “ចំណុចភ្លឺ” មួយនៅក្នុងតំបន់។
|
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn) |
លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “សកម្មភាពកិច្ចការបរទេសត្រូវបានដាក់ពង្រាយយ៉ាងសកម្មនិងវិជ្ជមាន សម្រេចបានលទ្ធផលជាសារវ័ន្ត បង្កើតឋានៈកិច្ចការបរទេសថ្មី បង្កើតសន្ទុះអំណោយផលសម្រាប់ប្រទេសជាតិ ដើម្បីឈានចូលយុគសម័យឈានទៅមុខ”។
លោក Bui Thanh Son បានវាយតម្លៃថា ឆ្នាំនេះ វៀតណាមសម្រេចបាននូវសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ដែលបង្ហាញតាមរយៈការដែលថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាមបានធ្វើសកម្មភាពកិច្ចការបរទេសសរុបចំនួន ៦០ ក្នុងនោះមានដំណើរទស្សនកិច្ចចំនួន ២១ ទៅកាន់បរទេស និងចូលរួមសន្និសីទពហុភាគី; ទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំបរទេសចំនួន ២៥ ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។ វៀតណាមក៏បានជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តអន្តរជាតិ ដោយអនុវត្តជាក់ស្តែង រាល់គ្របខ័ណ្ឌទំនាក់ទំនងដែលត្រូវបានលើកកំពស់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាង ១៧០ លើវិស័យជាច្រើន ជាពិសេសវិស័យដែលវៀតណាមមានតម្រូវការនិងមានផលប្រយោជន៍៕
បកប្រែដោយ Thanh Cong