ក្នុងពិធីប្រគល់ពានរង្វាន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា VinFuture ២០២៤ គឺជាព្រឹត្តិការណ៍សំខាន់ បន្តផ្តល់កិត្តិយសដល់ការស្រាវជ្រាវ និងការបង្កើតថ្មីជាមួយនឹងផលប៉ះពាល់យ៉ាងទូលំទូលាយ ជួយមនុស្សជាតិ ជម្នះពុះពារការលំបាក និងឈានដល់កម្ពស់ថ្មី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួម និងថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ ២០២៤

យោងតាមលោកនាយករដ្ឋមន្ត្រី ដោយគ្របដណ្តប់លើវិស័យស្នូលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ សុខាភិបាលសាធារណៈ សុខភាពសកល វិទ្យាសាស្ត្រសម្ភារៈ និងឱសថកកើតឡើងវិញ ស្នាដៃដែលត្រូវបានផ្តល់កិត្តិយសលើកនេះគឺសុទ្ធតែជាការបង្កើតថ្មី និងដំណោះស្រាយសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមសកល រួមចំណែកក្នុងការបង្កើតអនាគតនៃពិភពលោក។ ដោយអបអរសាទរអ្នកវិទ្យាសាស្ត្រដែលត្រូវបានផ្តល់កិត្តិយសក្នុងរដូវកាល VinFuture ២០២៤ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមសន្យាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍អភិវឌ្ឍយ៉ាងរឹងមាំ។

នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ លោកសាស្ត្រាចារ្យ Richard Henry Friend ប្រធានក្រុមប្រឹក្សាពានរង្វាន់ VinFuture បានជម្រាបជូនថា ស្ថាបនិករបស់មូលនិធិបានសម្រេចចិត្តរៀបចំពិធីប្រគល់ពានរង្វាន់ VinFuture នៅថ្ងៃសុក្រដំបូងនៃខែធ្នូជារៀងរាល់ឆ្នាំ។

រដូវកាលទី ៤ - ពានរង្វាន់ VinFuture ២០២៤ បានបង្កើតកំណត់ត្រាមួយដែលមានគម្រោងស្រាវជ្រាវជិត ១៥០០ ដែលត្រូវបានជ្រើសរើសដោយដៃគូជាង ៩០០ មកពីប្រទេស និងដែនដីជាង ៨០ ជុំវិញពិភពលោក៕

បកប្រែដោយ Huyen Trang