ដោយប្រធានបទ «បំផុសសេចក្ដីប្រាថ្នាក្លាយជាអ្នកមាន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល; ឈានចូលយុគសម័យថ្មីដោយទំនុកចិត្ត» សន្និសីទបានប្រព្រឹត្តទៅក្នុងទម្រង់ផ្ទាល់ គួបផ្សំនឹងប្រព័ន្ធអ៊ីនធឺណិត។ នៅទីស្នាក់ការរដ្ឋាភិបាលមានប្រតិភូចំនួន ៣០០ នាក់ចូលរួមក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយប្រតិភូចំនួន ៤០០០ នាក់ដែលតំណាងឱ្យក្រសួង ផ្នែក ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ព្រមទាំងតំណាងកសិករផងដែរ។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានពិភាក្សា និងលើកឡើងបញ្ហាជាក់លាក់ ជាច្រើនអំពីវិស័យនិងតំបន់នីមួយៗ ដែលចាំបាច់ត្រូវមានការសម្រេចចិត្ត និងគោល នយោបាយដ៏សមស្របរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដូចជា៖ ការសុក្រិត យន្តការ គោលនយោបាយ ធនធានជួយឧបត្ថម្ភកសិករ អភិវឌ្ឍន៍ក្រុមសហប្រតិបត្តិការ និងសហករណ៍កសិកម្ម; ការផ្លាស់ប្ដូរថ្មីទម្រង់នៃផលិតកម្ម អាជីវកម្មតាមខ្សែសង្វាក់តម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាន ក្នុងតំបន់នីមួយៗ អន្តរតំបន់ និងតភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃសកល; យន្តការ និងគោលនយោបាយដើម្បីឆ្ពោះទៅរកគោលដៅ Net Zero ការអនុវត្តគម្រោងអភិវឌ្ឍន៍ស្រូវគុណភាពខ្ពស់ ១ លានហិកតា និងកាត់បន្ថយការបំភាយឧស្ម័ន; ការអភិវឌ្ឍឥណទានកាបូន៕
តាម vovworld.vn
Type the code from the image