សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជនពិការ និងគាំពារសង្គមខេត្ត Vinh Long ទើបតែបានរៀបចំការប្រគល់ជូនអំណោយបុណ្យចូលឆ្នាំថ្មីតេត ឆ្នាំ២០២៥ នៅស្រុក Binh Tan ស្រុក Tam Binh ស្រុក Tra On និងទីរួមខេត្ត Binh Minh។

leftcenterrightdel
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជនពិការ និងគាំពារសង្គមខេត្ត Vinh Long ប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីតេតជូនជនក្រីក្រ (រូបថត៖ VOV5)

សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជនពិការ និងគាំពារសង្គមរបស់ខេត្ត បានប្រគល់អំណោយបុណ្យតេតរាប់ពាន់កញ្ចប់ ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជនពិការ ជនពិការភ្នែក ជនក្រីក្រ... ជាមួយនឹងចំនួនទឹកប្រាក់សរុបជាង ៨២០ លានដុង។ លោកស្រី Tran Thi Lan នៅស្រុក Binh Tan ដែលជាអ្នកទទួលបានអំណោយម្នាក់ បានសម្តែងថា៖ “ខ្ញុំបានទទួលអំណោយពីអ្នកឧបត្ថម្ភ។ ខ្ញុំសប្បាយចិត្តណាស់ហើយសូមអរគុណអ្នកឧបត្ថម្ភ”។

នាបច្ចុប្បន្ន ខេត្ត Vinh Long កំពុងបន្តរៀបចំការជូនអំណោយបុណ្យចូលឆ្នាំថ្មីតេតដល់ជនក្រីក្រ ដើម្បីធានាបានថា ប្រជាជនគ្រប់រូបនៅមូលដ្ឋាន សុទ្ធតែទទួលអំណរបុណ្យចូលឆ្នាំថ្មីតេតយ៉ាងកក់ក្ដៅ៕

តាម vovworld.vn