អញ្ជើញចូលរួម និងប្រគល់អំណោយដោយផ្ទាល់ដល់ប្រជាជនមានលោកឧត្តមសេនីយ៍ត្រី Doan Xuan Bo លេខាគណៈកម្មាធិការបក្ស អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន; លោកស្រី Vu Thu Hang នាយិកាផ្នែកផ្សព្វផ្សាយ នៃធនាគារ Bac A  - តំណាងមូលនិធិដើម្បីភាពខ្លាំងមាំមួនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo និងលោកស្រី Vu Thu Hang ជូនអំណោយដល់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារមានស្ថានភាពលំបាក

ថ្លែងក្នុងកម្មវិធី លោកស្រី Vu Thu Hang បានសម្តែងនូវអារម្មណ៍រំភើបនៅពេលតំណាងមូលនិធិដើម្បីភាពខ្លាំងមាំមួនវៀតណាម - ធននាគារ Bac A ត្រឡប់ទៅទឹកដីជាប្រភពដើមរបស់ប្រទេស។ មូលនិធិដើម្បីភាពខ្លាំងមាំមួនវៀតណាមត្រូវបានបង្កើតឡើងកាលពី១០ឆ្នាំមុន ដោយមានបំណងចង់រួមចំណែកក្នុងការងារតងស្នងសងគុណ សន្តិសុខសង្គម និងរីករាលដាលសេចក្តីស្រឡាញ់ដល់ប្រជាជន។ ក្នុងឆ្នាំ ២០២៤ មូលនិធិដើម្បីភាពខ្លាំងមាំមួនវៀតណាមបាន សម្របសម្រួលជាមួយកាសែតកងទ័ពប្រជាជន ដើម្បីរៀបចំការកសាងសាលាមួយនៅខេត្ត Dien Bien  ផ្តល់សំណង់អនាម័យ អាហារូបករណ៍ កុំព្យូទ័រ ...  ដល់ប្រជាជននៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស។ ក្នុងរយៈពេលកន្លងមក កាសែតកងទ័ពប្រជាជនបានក្លាយទៅជាស្ពានតភ្ជាប់ក្តីស្រឡាញ ដើម្បីមូលនិធិដើម្បីភាំពខ្លាំងមាំមួនវៀតណាមខិតជិតនឹងប្រជាជន និងបំពេញការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម។

ក្នុងឱកាសនេះ តំណាងកាសែតកងទ័ពប្រជាជន និងមូលនិធិដើម្បីភាពខ្លួនមៃមាំមួនវៀតណាមបានប្រគល់អំណោយចំនួន ១៤០ ជូនប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារមានស្ថានភាពលំបាក នៅឃុំ Bang Doan អំណោយនីមួយៗមានតម្លៃ ១ លានដុង។

បកប្រែដោយ Duy Hoan