អ៊ីស្រាអែលបញ្ជូនគណៈប្រតិភូទៅកាតា ដើម្បីបន្តការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស
កាលពីថ្ងៃទី ២ ខែមករា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទីក្រុង Tel Aviv នឹងបញ្ជូនគណៈប្រតិភូរួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់មកពី Mossad (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់) IDF (កងទ័ព) និង ISA (ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងក្នុងស្រុក) ទៅកាន់ប្រទេសកាតា ដើម្បីចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា។