ពិធីបុណ្យសពជាតិសម្រាប់លោក Carter ត្រូវបានគេរំពឹងថា នឹងអូសបន្លាយរយៈពេល ៦ ថ្ងៃ។ មឈូសរបស់លោក Carter កំពុងបានរក្សាក្នុងរដ្ឋនៅមជ្ឈមណ្ឌល Carter ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ចាប់ពីម៉ោង ៧:០០ យប់នៅថ្ងៃទី ៤ ខែមករា (ម៉ោងនៅភាគខាងកើត) ហើយសាធារណជនត្រូវបានអនុញ្ញាតឱ្យចូលគោរពវិញ្ញាណក្ខ័ន្ធពេលណាក៏បានក្នុងថ្ងៃរហូតដល់ម៉ោង ៦:០០ ព្រឹកថ្ងៃទី ៧ ខែមករា ម៉ោងក្នុងស្រុក។ បន្ទាប់មក មឈូសរបស់អតីតប្រធានាធិបតី Carter នឹងត្រូវយកទៅកាន់ Washington, D.C. ប្រធានាធិបតី Joe Biden បានបញ្ជាឱ្យព្យួរទង់ជាតិនៅពាក់កណ្តាល រយៈពេល ៣០ ថ្ងៃនៅឯអគារសហព័ន្ធ មូលដ្ឋានយោធា និងនាវាកងទ័ពជើងទឹក។

leftcenterrightdel
លោក Jimmy Carter នៅឆ្នាំ២០១២ (រូបថត៖ REUTERS/TTXVN)

នៅ Washington D.C នឹងប្រព្រឹត្តទៅពិធីកាន់ទុក្ខថ្នាក់ជាតិ នៅថ្ងៃទី ៩ ខែមករា ហើយប្រធានាធិបតី Biden នឹងថ្លែងមរណទុក្ខ ស្របតាមបណ្តាំរបស់លោក Carter។ មឈូសរបស់លោក Carter ត្រូវបានគេរំពឹងថានឹងត្រូវបានរក្សានៅក្នុងរដ្ឋនៅវិមាន Capitol ដោយក្លាយជាប្រធានាធិបតីទី ១៣ របស់សហរដ្ឋអាមេរិកដែលត្រូវបានតម្កល់នៅក្នុងរដ្ឋនៅទីនេះ បន្ទាប់ពីទីមួយគឺលោក Abraham Lincoln ហើយចុងក្រោយបំផុតគឺលោក George H.W Bush។ បន្ទាប់ពីពិធីបុណ្យសពរបស់រដ្ឋបានបញ្ចប់ សពលោក Carter នឹងត្រូវយកត្រឡប់ទៅបញ្ចុះនៅស្រុកកំណើតរបស់លោកគឺនៅ Plains រដ្ឋ Georgia៕

តាម vovworld.vn