អនុវត្តកិច្ចព្រមព្រៀងយាមល្បាតទ្វេភាគីរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Binh និងបញ្ជាការដ្ឋានយោធាខេត្ត Khammouane ដែលបានចុះហត្ថលេខានាថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានសម្របសម្រួលការយាមល្បាតទ្វេភាគីចំនួន ១៣៦ ដែលមានការចូលរួមពីកម្មាភិបាល និងយុទ្ធជនចំនួន ១៤៦៨ នាក់; ក្នុងនោះ បានសម្របសម្រួលការយាមល្បាតទ្វេភាគីថ្នាក់បញ្ចាការដ្ឋាន ដោយមានការចូលរួមពីកម្មាភិបាល និងយុទ្ធជនចំនួន ២៧ នាក់ និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានចំនួន ១៥ នាក់។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងយាមល្បាតទ្វេភាគី

ប្រឈមមុខនឹងតម្រូវការ និងភារកិច្ចនៃការគ្រប់គ្រង និងការពារព្រំដែនក្នុងស្ថានភាពថ្មី ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការលើការយាមល្បាតទ្វេភាគី។ ជាពិសេស ផ្តោតលើការផ្លាស់ប្តូរព័ត៌មានស្តីពីសន្តិសុខព្រំដែន; ប្រយុទ្ធប្រឆាំងនឹងសកម្មភាពបំផ្លិចបំផ្លាញប្រកបដោយប្រសិទ្ធភាព; ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន ផ្លូវលំឆ្លងកាត់ព្រំដែន និងសំណង់ពាក់ព័ន្ធនៅតាមព្រំដែន; វិធានការ និងវិធីសាស្រ្តនៃការសម្របសម្រួល ដើម្បីដោះស្រាយស្ថានភាព។ ទន្ទឹមនឹងនោះ កសាងយន្តការយាមល្បាតទ្វេភាគីនៅថ្នាក់បញ្ជាការដ្ឋាន និងថ្នាក់ប៉ុស្តិ៍ការពារព្រំដែន និងថ្នាក់កងអនុសេនាធំការពារព្រំដែន ដើម្បីពង្រឹងការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារ និងកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Khammouane ជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Quang Binh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមឆ្នាំ២០២៥

នាថ្ងៃដដែល គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Khammouane ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Som Khen Ap Pa Son ប្រធាននយោបាយនៃបញ្ជាការដ្ឋាន បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Quang Binh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមឆ្នាំ២០២៥៕

បកប្រែដោយ Thanh Cong