បន្ទាប់ពីរយៈពេលសិក្សាជាង ៤ ខែ សិក្ខាកាមចំនួន ៣០ នាក់ដែលជានាយទាហាន និងយោធិនមកពីស្ថាប័ន និងអង្គភាពនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានរៀនជំនាញភាសាខ្មែរ ។

រហូតមកដល់ពេលនេះ សិក្ខាកាមទាំងអស់បានចេះសូរសព្ទ វាក្យសព្ទ និងវេយ្យាករណ៍។ ជាពិសេសសមត្ថភាពទាក់ទងគ្នា ចំណេះដឹងអំពីទំនៀមទម្លាប់ ប្រពៃណី និងលក្ខណៈវប្បធម៌មួយចំនួនរបស់ជនជាតិខ្មែរ បានជួយដល់កងទ័ពអនុវត្តល្អនូវភារកិច្ចនៅតាមតំបន់ព្រំដែន និងកិច្ចការបរទេស រួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្ដភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ទៅវិញទៅមក។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Hoang Viet អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ថ្លែងក្នុងពិធីបិទ

លោកវរសេនីយ៍ឯក Le Hoang Viet អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលអប់រំប្រចាំរបស់ខេត្ត An Giang; លោកគ្រូអ្នកគ្រូនៅវិទ្យាល័យអន្តេវេសិកជនជាតិ An Giang និងមជ្ឈមណ្ឌលភាសាបរទេស  - បច្ចេកវិទ្យាព័ត៌មាន (សាកលវិទ្យាល័យ Tra Vinh) នាពេលកន្លងមក បានយកចិត្តទុកដាក់ និងសម្របសម្រួលជាមួយកងទ័ពការពារព្រំដែនខេត្តបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរ និងរៀបចំការប្រឡងវិញ្ញាបនបត្រភាសាខ្មែរសម្រាប់កម្មាភិបាលនៃកងទ័ពការពារព្រំដែនខេត្ត រួមចំណែកជួយអង្គភាពសម្រេចភារកិច្ចដោយជោគជ័យ។

leftcenterrightdel
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត An Giang ប្រគល់ប័ណ្ណសរសើរដល់សិក្ខាកាមដែលមានលទ្ធផលល្អក្នុងការសិក្សា
leftcenterrightdel
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត An Giang ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម

ក្នុងឱកាសនេះ មជ្ឈមណ្ឌលអប់រំប្រចាំខេត្ត An Giang  បានប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាខ្មែរដល់សិក្ខាកាម ៣០នាក់ និងប័ណ្ណសរសើរជូនដល់សិក្ខាកាមចំនួន៥នាក់ ដែលមានលទ្ធផលល្អក្នុងវគ្គបណ្តុះបណ្តាលភាសាខ្មែរឆ្នាំ២០២៤៕

បកប្រែដោយ Pham Diep