leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong  អញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

សក្ខាសាលាទទួលបានបទអន្តរគមន៍ជាង ៣០ និងមតិជាច្រើនពីឧត្តមសេនីយ៍ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រក្នុងស្រុក។ បទអន្តរគមន៍ និងមតិដែលបង្ហាញក្នុងសិក្ខាសាលាត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានខ្លឹមសារវិទ្យាសាស្ត្រខ្ពស់ ផ្តល់នូវអំណះអំណាងត្រឹមត្រូវជាច្រើន ការវាយតម្លៃ និងការវិភាគយ៉ាងស៊ីជម្រៅ  និងទូលំទូលាយលើកត្តាខាងក្នុង និងខាងក្រៅ ដែលប៉ះពាល់ដល់ចំណងសាមគ្គីភាព និងមិត្តភាពរវាង ប្រទេសចំនួនបី វៀតណាម-ឡាវ-កម្ពុជា; ព្រមទាំងផ្តល់ដំណោះស្រាយដែលមានលទ្ធភាពខ្ពស់ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំង៣ និងប្រជាជនទាំង៣ក្នុងស្ថានភាពថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះគុណភាពនៃបទអន្តរគមន៍ និងមតិទាំងឡាយ ដែលមានតម្លៃទ្រឹស្តី និងភាពជាស់ស្តែងខ្ពស់របស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា ឧត្តមសេនីយ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ព្រមទាំងលោកបានទទួលស្គាល់ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរបស់ស្ថាប័ន និងអង្គភាពក្នុងជោគជ័យនៃសិក្ខាសាលា។ គណៈប្រធានគម្រោង នឹងស្រូបយកមតិរបស់ប្រតិភូ ដោយផ្តោតលើការវិភាគ និងការវាយតម្លៃកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីមុខងារ តួនាទី និងមូលដ្ឋានសម្រាប់បង្កើតទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា និងកត្តាដែលប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងបី។ ដោយឈរលើមូលដ្ឋាននោះ ដាក់ចេញដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីបន្តពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងបីក្នុងបរិបទថ្មី។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យអង្គភាពទទួលបន្ទុកអនុវត្តគម្រោងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីបំពេញនូវផលិតផលស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់បំផុត; រៀបចំការវាយតម្លៃគម្រោងទៅតាមកាលវិភាគដែលបានកំណត់។

បកប្រែដោយ Duy Hoan