leftcenterrightdel
ទទួលក្រុម K72 និងអដ្ឋិធាតុនៃយុទ្ធជនពលី

យោងតាមក្រុម K72 អង្គភាពទទួលបន្ទុកស្វែងរកអដ្ឋិធាតុយុទ្ធជនពលី នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បន្ទាប់ពីរយៈពេល ៦៤ ថ្ងៃ ដែលបំពេញភារកិច្ចនៅខេត្តចំនួនពីរគឺខេត្តក្រចេះ និងកំពង់ធំ ក្រុម K72 បានស្វែងរក ជីកគស់ និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤១ អដ្ឋិធាតុអដ្ធិធាតុ នៅក្នុងតំបន់ចំនួន ១០ ហើយមិនទាន់កំណត់បានអត្តសញ្ញាណនៅឡើយ។

លោកវរសេនីយ៍ឯក Pham Nhu Quan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc អនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំលេខ៥១៥ បានទទួលស្គាល់ និងកោតសរសើរចំពោះស្មារតីបំពេញការងារ និងទំនួលខុសត្រូវនយោបាយខ្ពស់របស់កម្មាភិបាល យុទ្ធជន នៃក្រុម K72 ដែលបានបញ្ចប់ភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងលើកទី១ ដំណាក់កាលទី XXIV នៅព្រះរាជាណាចក្រកម្ពុជា និងក្នុងខេត្តប៊ិញភឿក។

បន្ទាប់ពីពិធីទទួល អង្គភាពនានាបានបញ្ជូនអដ្ឋិធាតុយុទ្ធជនពលី ទៅកាន់ទីបញ្ចុះសព ដើម្បីរៀបចំពិធីអូជធូប។

បកប្រែដោយ Duy Hoan