នៅក្នុងជំនួប លោក Daniel Blazkovec បានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍ និងធ្វើការជាមួយលោកឧត្តមសេនីយ៍ឯក Le Huy Vinh និងគណៈប្រតិភូ ហើយបានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀត រួមទាំងការបណ្តុះបណ្តាល ធនធានមនុស្ស និងឧស្សាហកម្មការពារជាតិ។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមករវាងវៀតណាម និងសាធារណរដ្ឋឆែកនិយាយរួម និងរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឆែកនិយាយដោយឡែក។ តាមនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម - សាធារណរដ្ឋឆែក បន្តត្រូវបានអនុវត្តក្នុងទិសដៅត្រឹមត្រូវ ស្របតាមកិច្ចសន្យារបស់ភាគីទាំងពីរក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១២ ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា ឧស្សាហកម្មការពារជាតិ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា។ល។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើថា ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តពង្រីកឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងលើវិស័យដែលកំពុងអនុវត្ត ទន្ទឹមនឹងនោះស្រាវជ្រាវជំរុញលើវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរមានសមត្ថភាព និងតម្រូវការ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឡើងកម្រិតកម្ពស់ថ្មីមួយ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលទើបបានតម្លើងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang