អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការជំនះពុះពារផលវិបាកដោយសារគ្រាប់បែក គ្រាប់មីន និងជាតិពុលគីមីក្រោយសង្គ្រាមនៅ​វៀតណាម; លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាម។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ​កំណត់ហេតុប្រគល់ - ទទួល

នៅក្នុងពិធី តំណាងស្ថាប័នមានសមត្ថកិច្ចជប៉ុនបានប្រគល់ឧបករណ៍វិភាគឌីអុកស៊ីត និងបរិស្ថាន ដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន ជូនកងឯកភាពទ័ពគីមីសាស្ត្រ ដែលរួមមានមន្ទីរពិសោធន៍ដែលមានប្រព័ន្ធឧបករណ៍វិភាគឌីអុកស៊ីន និងបរិស្ថានចំនួន ២៥។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយឧបត្ថម្ភប្រព័ន្ធឧបករណ៍វិភាគឌីអុកស៊ីតទំនើប; អនុវត្តរួមជាមួយវៀតណាម ដើម្បីជម្នះពុះពារផលវិបាកដោយសារធាតុឌីអុកស៊ីត និងការពារបរិស្ថាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូទៅទស្សនាបន្ទប់ពិសោធន៍ឧបករណ៍ដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន

ការទទួលឧបករណ៍វិភាគឌីអុកស៊ីត និងបរិស្ថានចំនួន ២៥ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុនបានរួមចំណែកជួយវៀតណាមពន្លឿនការអនុវត្តគោលដៅ និងផែនការជាតិ ស្តីពីការជំនះពុះពារការបំពុលគីមីឌីអុកស៊ីតក្នុងប្រទេសវៀតណាមដំណាក់កាល ២០២១-២០៣០។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបសម្តែងការគួរសមជាមួយលោក Ito Naoki។ នៅក្នុងជំនួប លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក; ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តអនុវត្តកម្មវិធី និងគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ក្នុងវិស័យជំនះពុះពារការបំពុលគីមីឌីអុកស៊ីន វៀតណាមសង្ឃឹមថា ជប៉ុននឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ និងកម្មវិធីសហប្រតិបត្តិការជាក់លាក់ ជាពិសេសសម្របសម្រួលការអនុវត្តកម្មវិធីស្រាវជ្រាវ បណ្តុះបណ្តាល និងដោះស្រាយការបំពុលគីមីឌីអុកស៊ីតនៅវៀតណាម៕

បកប្រែដោយ Huyen Trang