leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoangiang.com.vn)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជម្រាបជូនអំពីលទ្ធផលការងាររបស់អង្គភាពក្នុងរយៈពេលកន្លងមក។ វាយតម្លៃការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

leftcenterrightdel
 

leftcenterrightdel
នគរបាលខេត្តកណ្តាល ប្រគល់អំណោយ និងលិខិតអបអរសាទរ ដល់កងទ័ពការពារព្រំដែនខេត្ត An Giang (រូបថត៖ baoangiang.com.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក្នុងនាមក្រុមការងារ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងនៃកងការពារព្រំដែនខេត្ត An Giang និងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ មានសុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់ ជូនពរចំណងមិត្តភាព និងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម និងកម្ពុជា ស្ថិតស្ថេរជារៀងរហូត។

leftcenterrightdel
 

leftcenterrightdel
ប្រគល់អំណោយ និងលិខិតថ្លែងអំណរគុណដល់នគរបាលខេត្តកណ្តាល (រូបថត៖ baoangiang.com.vn)

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ baoangiang.com.vn)

តាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang បានថ្លែងអំណរគុណចំពោះក្តីស្រលាញ់ដ៏ពិសេសដែលនគរបាលខេត្តកណ្តាលបានជូនចំពោះអង្គភាព។ ទន្ទឹមនឹងនោះ លោក​សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តយកចិត្តទុកដាក់សម្របសម្រួល និងឯកភាពលើកិច្ចប្រជុំកិច្ចការបរទេសជាប្រចាំ បង្កើនការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគ្រប់គ្រង និងការពារព្រំដែន; ប្រយុទ្ធប្រឆាំង ទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធ និងអន្តោប្រវេសន៍ខុសច្បាប់... ដោយហេតុនេះ ធ្វើការរួមគ្នាដើម្បីកសាង និងអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan