ការបើកច្រកទ្វារអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc នឹងជួយអនុវត្តដោយព្រមៗគ្នានូវសកម្មភាពនាំចេញ និងនាំចូល តាមផ្លូវគោក និងផ្លូវទន្លេ ជាមួយច្រកទ្វារព្រំដែនកៅរកា រួមចំណែករៀបចំផែនការកសាងច្រកទ្វារព្រំដែន វៀតណាម-កម្ពុជា រួមចំណែកក្នុងការអនុវត្តផែនការតំបន់ដីសណ្ដទន្លេមេគង្គ និងផែនការខេត្ត Dong Thap ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរផ្លូវគោក និងទន្លេ Thuong Phuoc (ខេត្ត Dong Thap) - កៅរកា (ខេត្តព្រៃវែង) (រូបថត៖ vnanet.vn)

ពីច្រកទ្វារព្រំដែនមួយគូនេះ បើអ្នកធ្វើដំណើរតាមផ្លូវគោកទៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ត្រូវចំណាយពេលត្រឹមតែ ៦០ នាទីប៉ុណ្ណោះ។ នេះជាផ្លូវល្បឿនលឿនបំផុត តភ្ជាប់ជាមួយទីក្រុងធំៗក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Dong Thap ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដោយផ្លូវឆ្លងកាត់ប្រទេសអាស៊ាន ជាពិសេសក្នុងបរិបទដែលខេត្ត Dong Thap កំពុងផ្តោតលើការជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍។

ពិធីសម្ភោធបើកច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc - កៅរកា  គឺជាមូលដ្ឋានសម្រាប់ចាត់តាំងកងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែន ដើម្បីអនុវត្តការត្រួតពិនិត្យការឆ្លងដែន និងដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដល់ភាគីទាំងសងខាងនៃព្រំដែន តាមបទប្បញ្ញត្តិ។ ក្រោយពិធីបើកភ្លាម ច្រកទ្វារព្រំដែនអន្តរជាតិគូនេះ នឹងដំណើរការជាផ្លូវការ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

បកប្រែដោយ Thuy Anh