លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជូនពរថ្នាក់ដឹកនាំខេត្ត Dong Thap មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់។ លោក អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Thap ដូចជា៖ ទំហំនៃការនាំចេញ ជាពិសេសការនាំចេញអង្ករ ការអនុវត្តគម្រោងនានានៅក្នុងតំបន់ ការអភិវឌ្ឍកសិកម្មបៃតង... រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ លោកបានជូនពរឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និយាយរួម និងរវាងខេត្តបន្ទាយមានជ័យនិងខេត្ត Dong Thap និយាយដោយឡែកឲ្យកាន់តែជិតស្និទ្ធថែមទៀត។

leftcenterrightdel
គណៈប្រតិភូខេត្តបន្ទាយមានជ័យថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន មន្ទីរ អង្គភាព និងស្ថាប័ននានានៃខេត្ត Dong Thap (រូបថត៖ baodongthap.vn)

តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដែលលោក អ៊ុំ រាត្រី និងសមាជិកកណៈប្រតិភូខេត្តបន្ទាយមានជ័យផ្ដល់ជូនគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Dong Thap។ នេះគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានទេ រួមចំណែករឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាព ដើម្បីការរីកចម្រើននៃខេត្តទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរទាំងពីរនិយាយរួម។

លោក Pham Thien Nghia បានឲ្យដឹងថា លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Thap នាពេលកន្លងមកនេះ មានការរួមចំណែកជាវិជ្ជមានពីសកម្មភាពផ្លាស់ប្តូរ និងផ្លាស់ប្តូរទំនិញរវាងខេត្តទាំងពីរ។ នាពេលខាងមុខ លោក Pham Thien Nghia ជឿជាក់ថា ខេត្តបន្ទាយមានជ័យនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយខេត្ត Dong Thap សហការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខតាមព្រំដែន សំដៅធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងសប្បាយរីករាយ៕

បកប្រែដោយ Thuy Anh