ក្នុងជំនួបនេះ លោក Nguyen Thanh Ngoc អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានឲ្យដឹងថា វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងជិតស្និទ្ធទាំងពីរ ដែលមានប្រពៃណីសាមគ្គីភាព  ស្អិតរមួតតាំងពីយូរលង់មក។ ទំនាក់ទំនងមិត្តភាពនោះត្រូវបានកសាងនិងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ  ហើយបានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Thanh Ngoc អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ថ្លែងក្នុងជំនួប

ក្នុងប៉ុន្មានឆ្នាំកន្លងមក ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍន៍ជាច្រើនដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងរបស់ប្រទេសនីមួយៗក៏ដោយ ប៉ុន្ដែដោយខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្ត ប្រទេសទាំងពីរវៀតណាម-កម្ពុជា បានជំនះការលំបាក ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសម្រេចបានសមិទ្ធិផលសំខាន់ខាងសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន សម្របសម្រួលរួមគ្នាក្នុងវេទិកាអន្តរជាតិ រួមចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសនីមួយៗ រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់។

លោក Nguyen Thanh Ngoc បានសង្កត់ធ្ងន់ថា៖ “ជាខេត្តជាប់ព្រំដែនជាមួយខេត្ដនានារបស់កម្ពុជា ខេត្ដ Tay Ninh តែងតែកំណត់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តជិតខាងនៃព្រះរាជាណាចក្រកម្ពុជាគឺជាអាទិភាពកំពូល។ យើងបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ បង្កើនការដោះដូរទំនិញ ជាពិសេសកសិផលឆ្លងកាត់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគ; ជំរុញការផ្លាស់ប្តូរវប្បធម៌ កិច្ចការបរទេស; ជាពិសេសការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរត់ពន្ធ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅតាមព្រំដែន កសាងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមចំណែកពង្រឹងទំនុកចិត្ត រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែន Tay Ninh”។

leftcenterrightdel
ថ្នាក់ដឹកនាំកម្ពុជា ប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ត Tay Ninh (រូបថត៖ vnanet.vn)

ក្នុងនាមអាជ្ញាធរនៃខេត្តទាំងបួនជាប់ព្រំដែនខេត្ត Tay Ninh លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Tay Ninh ព្រមទាំងសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងខេត្តនានារបស់កម្ពុជា និងខេត្ត Tay Ninh គឺជាមិត្ត និងដៃគូល្អ ដែលមានលក្ខណៈគោរពគ្នានិងរួមរស់ជាមួយគ្នាដោយសន្តិភាពក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីល្អ។ ពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ឆ្ពោះទៅសម្រេចបាននូវលទ្ធផល "ផ្លែផ្កា" ជាច្រើន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងលើកកម្ពស់សក្ដានុពលនៃការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការថែទាំសុខភាព ការអប់រំ ...

អភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមថា ឆ្នាំ២០២៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ខេត្តជាប់ព្រំដែននឹងបន្តរក្សានិង​ប្តេជ្ញាជំរុញទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែរឹងមាំ និងមានប្រសិទ្ធភាព រួមចំណែកនាំមកនូវផលប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep