លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអនុគណៈកម្មការវៀតណាម ក្នុងគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលវៀតណាមស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី Dmitry Nikolayevich Chernyshenko ទស្សនាមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២៤ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ី នឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍។ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ជាច្រើន រួមទាំងការរួមវិភាគទានយ៉ាងសកម្មពីក្រសួង ស្ថាប័ននានា នៃប្រទេសទាំងពីរ និងគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើនដូចជា៖ អនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីវៀតណាម-រុស្ស៊ីរហូតដល់ឆ្នាំ ២០៣៥; ជំរុញការផ្ទេរនាវាស្រាវជ្រាវវិទ្យាសាស្ត្រ "សាស្រ្តាចារ្យ Gagarinskiy"; កសាងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ ដើម្បីបម្រើការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត និងជំងឺ។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ពិធីប្រគល់រថយន្តធ្វើតេស្ដចល័តរបស់សហព័ន្ធរុស្ស៊ីជូនមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី

រីឯខ្លួនវិញ លោកឧបនាយករដ្ឋមន្ត្រី Chernyshenko បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ក្រសួងការពារប្រទេសវៀតណាម ហើយបានឲ្យដឹងថា នាពេលថ្មីៗនេះ ទីភ្នាក់ងារនានានៃសហព័ន្ធរុស្ស៊ីស្តីពីការត្រួតពិនិត្យ ការពារសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្ស បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រជាង៦០ ដែលស្រាវជ្រាវអំពីកក្តាបង្ករជំងឺឆ្លងចំនួន ៥០០ ប្រភេទ និងផ្សាយអត្ថបទវិទ្យាសាស្ត្រជិត ១០០ អត្ថបទ ។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី Chernyshenko និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តធ្វើតេស្ដចល័តរបស់សហព័ន្ធរុស្ស៊ីជូនមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ រថយន្តនេះមានសមត្ថភាពធ្វើតេស្ដចំនួន ៨០០ ក្នុងមួយថ្ងៃ ហើយមានសមត្ថភាពអាចផ្លាស់ទីបានយ៉ាងបត់បែន សូម្បីតែនៅក្នុងតំបន់ពិបាកទៅដល់ក៏ដោយ។ លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានអះអាងថា នឹងបន្តគាំទ្រវៀតណាមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវដោយឯករាជ្យ ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី អភិវឌ្ឍន៍កាន់តែខ្លាំងក្លា ជួយវៀតណាមលើកកំពស់សមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្ទុះជំងឺដ៏គ្រោះថ្នាក់។

បកប្រែដោយ Duy Hoan