leftcenterrightdel
មកទល់ពេលនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយសរុបចំនួន ៤៥០លានអឺរ៉ូ ដល់តំបន់ហ្គាហ្សា ស្មើនឹង ៣៨០០តោននៃទំនិញសង្គ្រោះ។ រូបថត៖ គណៈកម្មការអឺរ៉ុប

យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុប ជំនួយនឹងផ្តោតលើតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិ រួមមានតំបន់មជ្ឈិមបូព៌ា ជាពិសេសតំបន់ហ្គាហ្សានិងស៊ីរី អ៊ុយក្រែន អាហ្រ្វិក អាមេរិកឡាទីន និងការាបៀន ក៏ដូចជាអាស៊ីប៉ាស៊ីហ្វិក។ គណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ថា ជំនួយទាំងនេះនឹងត្រូវបញ្ជូនទៅក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារៈផ្សេងទៀត តាមរយៈអង្គការមនុស្សធម៌ជាដៃគូ ដូចជា អង្គការក្រៅរដ្ឋាភិបាល និងទីភ្នាក់ងារជាតិ និងស្ថាប័នឯកទេសក្នុងរដ្ឋជាសមាជិក ។

នាថ្ងៃទី ១៦ ខែមករា សហភាពអឺរ៉ុបបានបន្តប្រកាសកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១២០ លានអឺរ៉ូ (១២៤ លានដុល្លារអាមេរិក) សម្រាប់តំបន់ហ្គាហ្សា៕

តាម vovworld.vn