leftcenterrightdel
លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ថ្លែង​ក្នុង​ពិធី (រូប​ថត៖ vnanet.vn)

ថ្លែងមតិក្នុងជំនួបនេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់លើសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២៤ ជាមួយនឹងកិច្ចសហការ និងជំនួយដ៏មានតម្លៃពីអង្គការអន្តរជាតិ រួមទាំងទីភ្នាក់ងារតំណាងការទូត អ្នកសារព័ត៌មាន និងជំនួយការនៃការិយាល័យសារព័ត៌មានបរទេស - ដែលដើរតួនាទីជា "ស្ពាន" ដើម្បីផ្សព្វផ្សាយព័ត៌មាននិងរូបភាពវៀតណាមទៅកាន់សហគមន៍អន្តរជាតិយ៉ាងជិតស្និទ្ធ និងរស់រវើក។ លោកស្រីអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមថា ទីភ្នាក់ងារតំណាង អ្នកយកព័ត៌មានបរទេស និងជំនួយការនៃការិយាល័យសារព័ត៌មានបរទេសតែងតែទទួលបានការសម្របសម្រួលទាន់ពេលវេលា ការគាំទ្រយ៉ាងហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវរបស់ក្រសួងការបរទេសក្នុងការផ្តល់ព័ត៌មាន និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីនាំទីភ្នាក់ងារសារព័ត៌មានបរទេសខិតមកជិតវៀតណាម។ នេះជាភស្តុតាងច្បាស់លាស់នៃការស្វាគមន៍យ៉ាងកក់ក្តៅ និងបើកចំហរបស់វៀតណាមចំពោះទីភ្នាក់ងារព័ត៌មានអន្តរជាតិ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ពិធី (រូប​ថត៖ vnanet.vn)

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំស្នូលសម្រាប់វៀតណាម “ពន្លឿនល្បឿន ” សម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០២៥ និងត្រៀមរៀបចំមហាសន្និបាតបក្សលើកទី ១៤ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន និងបានរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសពហុភាគីសំខាន់ៗជាច្រើន រួមទាំងកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកល ឆ្នាំ២០៣០ (P4G) ជាលើកទីបួន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ខែមេសា ខាងមុខ។

ក្នុងស្មារតីនេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang សង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ ក្តីស្រលាញ់ដ៏កក់ក្តៅ និងការរួមដំណើរដ៏មានតម្លៃពីទីភ្នាក់ងារតំណាង និងទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅវៀតណាម ជាពិសេសក្នុងការផ្សព្វផ្សាយព័ត៌មាន និងរូបភាពនៃការអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់​វៀតណាមទៅកាន់ពិភពលោក៕

បកប្រែដោយ Duy Hoan