ថ្លែងមតិក្នុងសន្និសីទនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ទោ Thai Dai Ngoc សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការយោធភូមិភាគទី៥ ដែលទើបបានលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើសម្រេចចិត្ដឲ្យកាន់តំណែងជាអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ត្រូវបានក្រសួងការពារប្រទេសប្រគល់ភារកិច្ចឱ្យទទួលបន្ទុកជាមេបញ្ជាការយោធភូមិភាគទី៥។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃសន្និសីទ

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc ចំពោះការងារយោធា ការពារជាតិនៅមូលដ្ឋាន និងកសាងកងទ័ព។ ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc រួមជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគ បានដឹកនាំកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ សម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន។  ជាពិសេស យោធភូមិភាគទី៥ បានបំពេញមុខងារផ្តល់យោបល់ដល់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសលើការងារយោធានិងការពារជាតិ។

រក្សាការត្រៀមខ្លួនប្រយុទ្ធ  ក្តាប់ស្ថានការណ៍ និងផ្ដល់យោបល់លើការដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព ជៀសវាងភាពអសកម្ម ឬ ជាយថហេតុ រួមចំណែកការពារអធិបតេយ្យភាពទឹកដីឱ្យរឹងមាំ និងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាពក្នុងតំបន់។ កសាងកងកម្លាំងប្រដាប់អាវុធដ៏រឹងមាំ និងទូលំទូលាយ លើកកម្ពស់គុណភាព និងកម្លាំងប្រយុទ្ធកាន់តែខ្ពស់ ដើម្បីបំពេញតម្រូវការ និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះចាត់បញ្ជូនកងកម្លាំង និងមធ្យោបាយទៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ជាពិសេសគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ បាក់ដី... ការពារភាពសុខសាន្ដ និងសុភមង្គលរបស់ប្រជាជន។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូចូលរួមសន្និសីទ

ចំពោះលោកឧត្តមសេនីយ៍ត្រី Le Ngoc Hai លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai ជាកម្មាភិបាលដែលឆ្លងកាត់មុខតំណែងការងារជាច្រើន ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ  មានបទពិសោធន៍ជាក់ស្តែងជាច្រើនក្នុងការដឹកនាំអង្គភាព និងបង្ហាញពីផ្នត់គំនិតជាយុទ្ធសាស្ត្រក្នុងការដឹកនាំការកសាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលភារកិច្ចជាមេបញ្ជាការយោធភូមិភាគទី៥ រវាងលោកឧត្តមសេនីយ៍ទោ Thai Dai Ngoc និងឧត្តមសេនីយ៍ត្រី Le Ngoc Hai

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ ផ្ដោតលើការអនុវត្តផែនការការងារឆ្នាំ២០២៥។ ខិតខំបំពេញល្អនូវភារកិច្ច; រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ដោយជោគជ័យសម្រាប់អាណត្តិ ២០២៥-២០៣០; រៀបចំឱ្យកងទ័ព និងប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៥ ក្នុងក្ដីសប្បាយរីករាយ សុភមង្គល សុវត្ថិភាព ត្រៀមខ្លួនប្រយុទ្ធខ្ពស់; សហការរៀបចំសកម្មភាពចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយនិងអ្នកមានគុណូបការៈ ធានាបាននូវគុណភាពក្នុងការងារជ្រើសរើសយុទ្ធជនថ្មី  បំពេញតាមគោលដៅ និងអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់និងក្រសួងការពារប្រទេស៕

បកប្រែដោយ Pham Diep