គណៈប្រតិភូបានចុះត្រួតពិនិត្យអង្គភាពមួយចំនួនដូចជា៖ កងពលធំលេខ៣៧៧ (កងទ័ពជើងអាកាស និងការពារដែនអាកាស) កងពលតូចលេខ២៩៣ (កងឯកភាពទ័ពជំនាញវិស្វកម្ម) និងអង្គភាពមួយចំនួននៃកងទ័ពជើងទឹក ។ តាមរយៈការចុះត្រួតពិនិត្យនោះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានទទួលស្គាល់ និងលើកសរសើរចំពោះអង្គភាពដែលបានជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចររបស់ក្រសួងការពារប្រទេស បទប្បញ្ញត្តិ និងសេចក្តីណែនាំពីថ្នាក់លើ ស្តីពីការអនុវត្តរបៀបរៀបរយជាប្រចាំ និងការត្រៀមប្រយុទ្ធជាស្រេច ពុះពារគ្រប់ការលំបាក បំពេញភារកិច្ចឱ្យបានល្អ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ផ្តល់អំណោយបុណ្យតេតដល់កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ៣៧៧

ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បន្តបំពេញការងារដឹកនាំ ស្ថាប័ន និងអង្គភាពនានាឲ្យបានល្អ។ អង្គភាពនានាត្រូវរក្សាវិន័យតឹងរ៉ឹង ធ្វើជាម្ចាស់សព្វាវុធ សម្ភារៈបរិក្ខារ និងការផ្គត់ផ្គង់ បង្កើនការហ្វឹកហាត់ក្នុងផែនការសម្របសម្រួលប្រយុទ្ធ ធានាបាននូវសុវត្ថិភាពដាច់ខាតលើគ្រប់វិស័យ និងតែងតែជាទីពឹងផ្អែកដ៏រឹងមាំសម្រាប់ប្រជាជន។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យអង្គភាពនានារក្សាស្ថិរភាពអង្គភាពរបស់ខ្លួនឱ្យបានឆាប់រហ័ស បន្ទាប់ពីយុទ្ធជនចេញពីជួរកងទ័ព  និងត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍យុទ្ធជនថ្មីប្រកបដោយការគិតគូរ និងសុវត្ថិភាពបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ហើយបន្តចាប់យក និងលើកទឹកចិត្តមនោគមវិជ្ជាកងទ័ព រៀបចំសកម្មភាពវប្បធម៌ ស្មារតីសម្រាប់កងទ័ព អំណរបុណ្យចូលឆ្នាំថ្មី យកចិត្តទុកដាក់ ថែទាំគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ  ធានាបាននូវជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អ។

នៅឆ្នាំ ២០២៥ នឹងមានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូច្នេះអង្គភាពនានាត្រូវធ្វើការងារឱ្យបានល្អក្នុងការរៀបចំទាំងឯកសារ និងបុគ្គលិក ដើម្បីរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយជោគជ័យ។ ក្នុងឱកាសត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនទាំងអស់នៃអង្គភាពនានា៕

បកប្រែដោយ Huyen Trang