ក្រសួងការពារប្រទេសវៀតណាម អបអរសាទរខួបលើកទី៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ
កប.អនឡាញ - នាថ្ងៃទី ១៥ ខែមករា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅអបអរសាទរចំពោះស្ថានទូត និងការិយាល័យអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩ / ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥)។
តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរដល់ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា ព្រមទាំងកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងការិយាល័យអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាម ក្នុងឱកាសខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវសេចក្តីរីករាយ និងមោទនភាព ដោយបានឃើញថា ក្នុងរយៈពេលជាង ៧៦ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ កងទ័ពប្រជាជនឡាវ បានរួមជាមួយប្រជាជនឡាវឆ្លងកាត់ការលំបាកជាច្រើន ការប្រយុទ្ធ កសាងកម្លាំងដែលអភិវឌ្ឍដោយឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារប្រទេសឡាវ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងជុំវិញពិភពលោក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ត្រូវបានបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម-ឡាវ។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អបអរសាទរខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ |
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិឡាវ ដែលបានចូលរួម និងរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងជោគជ័យរួមនៃសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ហើយថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា និងកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងការិយាល័យអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាម ដែលបានធ្វើជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសនិយាយរួម និងរវាងកងទ័ពទាំងពីរនិយាយដោយឡែក។
ចំណែកលោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានអញ្ជើញមកចូលរួមអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនឡាវ។ លោក Khamphao Ernthavanh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពប្រជាជនវៀតណាម ដែលតែងតែគាំទ្រ និងជួយកងទ័ពប្រជាជនឡាវ អបអរសាទរចំពោះសមិទ្ធិផលដែលកងទ័ពប្រជាជនវៀតណាមសម្រេចបាន និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងដ៏មានអត្ថន័យរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ នាពេលកន្លងមកនេះ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ៕
បកប្រែដោយ Thuy Anh