leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រគល់អំណោយជូន​កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលឆ្នើមដែលអង្គភាពនានាសម្រេចបានក្នុងការងារត្រៀមប្រយុទ្ធ ការហ្វឹកហ្វឺន ការកសាងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ និងចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ និងជំងឺរាតត្បាត។ លោកប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការអភិវឌ្ឍន៍ដ៏ស្មុគស្មាញលើពិភពលោក និងតំបន់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កងកំលាំងប្រដាប់អាវុធនៅយោធភូមិភាគទី៤ ត្រូវបន្តលើកកំពស់ស្មារតីប្រុងប្រយ័ត្ន ត្រៀមប្រយុទ្ធ "រីករាយនៅនិទាឃរដូវថ្មីដោយមិនភ្លេចភារកិច្ចរបស់ខ្លួន", ចាប់យកស្ថានភាពយ៉ាងសកម្ម, មិនទុកឲ្យមានភាពអកម្ម ឬភ្ញាក់ផ្អើល។ ទន្ទឹមនឹងនោះ ស្ថាប័ន និងអង្គភាព យកចិត្តទុកដាក់ ថែទាំឱ្យបានល្អសម្រាប់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។ យោធិនជួបការលំបាក ដែលបំពេញការងារនៅតំបន់ពិសេស ព្រំដែន និងកោះ ដើម្បីឲ្យកម្មាភិបាល យុទ្ធជន និងក្រុមគ្រួសារអាចស្វាគមន៍និទាឃរដូវដ៏កក់ក្តៅ បំពេញល្អរាល់ការងារបានល្អ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជូនអំណោយដល់តំណាងគ្រួសារគោលនយោបាយនៅខេត្ត Ha Tinh

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានជូនពរដល់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អវុធ យោធភូមិភាគទី៤។ លោកប្រធានអង្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ជូនពរកម្មាភិបាល យុទ្ធជនទាំងអស់ បន្តពង្រីកប្រពៃណី សាមគ្គីភាព ពុះពារជំនះការលំបាក បំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ ការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ និងរក្សាបាននូវសុខសន្តិភាពជូនប្រជាជនរីករាយទទួលអំណរនិទាឃរដូវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

បកប្រែដោយ Duy Hoan