ក្នុងឱកាសនេះ លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានជូនពរឆ្នាំថ្មីជូនចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Gia Lai ហើយសង្ឃឹមថា នាពេលខាងមុខ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន ខេត្ត Gia Lai នឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងជ័យជំនះថ្មី។ លោក ប៉ែន លីណាត បញ្ជាក់ថា ខេត្តស្ទឹងត្រែង តែងតែដឹងគុណចំពោះមនោសញ្ចេតនា និងការជួយគាំទ្ររបស់ខេត្ត Gia Lai នាពេលកន្លងមកនេះ។

leftcenterrightdel
គណៈប្រតិភូខេត្តស្ទឹងត្រែង មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត Gia Lai (រូបថត៖ baogialai.com.vn)

តាងនាមគណៈកម្មាធិការបក្សខេត្ត លោក Nguyen Ngoc Luong អនុលេខាគណៈកម្មាធិការបក្សខេត្ត បានសម្តែងនូវសេចក្តីសប្បាយរីករាយនៅពេលទទួលស្វាគមន៍លោក ប៉ែន លីណាត និងគណៈប្រតិភូមន្ត្រីខេត្តស្ទឹងត្រែងមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក Nguyen Ngoc Luong បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ២០២៤ វៀតណាមនិយាយរួម និងខេត្ត Gia Lai និយាយដោយឡែកបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនប្រកបដោយជោគជ័យ។ លទ្ធផលនេះមានការគាំទ្រពីមិត្តអន្តរជាតិ និងបណ្ដាប្រទេសក្នុងតំបន់ រួមទាំងខេត្តស្ទឹងត្រែងនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយរួម។ លោកសង្ឃឹមថា ខេត្ត Gia Lai និងខេត្តស្ទឹងត្រែងនឹងបន្តរក្សា ពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព ដើម្បីសហការ និងអភិវឌ្ឍលើគ្រប់វិស័យនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh