លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយ លោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសមកបំពេញការងារនៅវៀតណាម។