នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម។

លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងការជួយគាំទ្រដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនរុស្ស៊ីបានផ្តល់ជូនវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងកិច្ចការកសាង និងការពារមាតុភូមិផងដែរ។ លោកបានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកអគ្គលេខាបក្ស To Lam ក៏បានលើកឡើងនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងវៀតណាម-រុស្ស៊ីនាពេលខាងមុខ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានរំលឹកឡើងវិញនូវការអញ្ជើញរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដែលអញ្ជើញលោកអគ្គលេខាបក្ស To Lam ចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមារ និងបំពេញទស្សនកិច្ចទ្វេភាគីនៅសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ ២០២៥។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានអះអាងថា រុស្ស៊ីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអាទិភាពដ៏សំខាន់បំផុតរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីអាគ្នេយ៍ ហើយត្រៀមខ្លួនជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ថាមពល ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការអប់រំ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី ១៤ មករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាជាមួយគ្នា។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសន្ទនា ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ជំរុញការជួបជុំ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាញ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល - ប្រេងឧស្ម័ន ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។ល។ ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវមានដំណោះស្រាយ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងការទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីជាសមាជិក; បន្តស្រាវជ្រាវ និងសម្រួលដល់ទីផ្សារទំនិញរបស់គ្នាទៅវិញទៅមក ដូចជាកសិផល និងឱសថ ជាដើម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយបន្តកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សសាស្ត្រ ដោយទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល បង្កើនការបង្រៀនភាសាវៀតណាមនៅរុស្ស៊ី និងភាសារុស្ស៊ីនៅវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសាកលវិទ្យាល័យបច្ចេកទេសវៀតណាម-រុស្ស៊ី; រុស្ស៊ីសន្យាបន្តផ្តល់អាហារូបករណ៍បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ។ល។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ ដោយអះអាងថា នឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា។

បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅវៀតណាម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យវិទ្យាសាស្ត្រ ព័ត៌មាន ទូរគមនាគមន៍ វប្បធម៌។ល។

នារសៀលថ្ងៃទី១៤ ខែមករា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់ថា រដ្ឋសភាវៀតណាមគាំទ្រការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ ក្នុងការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជាការពារជាតិ សន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា អភិវឌ្ឍឧស្សាហកម្មសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល-ប្រេង និងឧស្ម័ន តាមរយៈការស្រាវជ្រាវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការថ្មី។

ស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្ធូរបន្ថយរបាំងបច្ចេកទេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ ស្តីពីវិស័យវិទ្យាសាស្ត្រ អប់រំ វប្បធម៌ កីឡា និងទេសចរណ៍ ភាគីទាំងពីរនឹងពង្រឹងគម្រោង និងកម្មវិធីសហប្រតិបត្តិការ រៀបចំសកម្មភាពជួបប្រាស្រ័យ តភ្ជាប់ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពយូរអង្វែងជាមួយរុស្ស៊ី លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងជាថ្មីម្តងទៀតថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម និងរដ្ឋសភា រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរសម្រេចបាន បំពេញផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនវៀតណាម និងរុស្ស៊ី។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងសម្តែងនូវក្តីសប្បាយរីករាយដែលឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរ សម្រេចបានលទ្ធផលលើវិស័យជាច្រើន។ គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការអភិវឌ្ឍយ៉ាងស្វាហាប់។ កិច្ចសហប្រតិបត្តិការលើវិស័យដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ អប់រំ ទេសចរណ៍ និងរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ... ត្រូវបានពង្រីកបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang