បន្ទាប់ពីស្តាប់របាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ ទិសដៅនិងភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៥ របស់ថ្នាក់ដឹកនាំនៃអង្គភាពទាំងឡាយ លោកប្រធានរដ្ឋបានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលអង្គភាពទាំងឡាយសម្រេចបាន។ ដោយរំលឹកឡើងវិញនូវគុណសម្បត្តិ និងការលំបាកមួយចំនួនរបស់ប្រទេសក្នុងឆ្នាំ២០២៤ លោកប្រធានរដ្ឋបានប្រកាសថា ឆ្នាំមុន ជាមួយនឹងការខិតខំប្រឹងប្រែង សាមគ្គីភាពនៃប្រព័ន្ធនយោបាយ និងប្រជាជនទូទាំង ប្រទេសវៀតណាម ទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ។ ក្នុងសមិទ្ធិផលរួមរបស់ប្រទេស មានការរួមចំណែកយ៉ាងសំខាន់របស់កងកម្លាំងប្រដាប់អាវុធ រួមទាំង កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅទីក្រុង Phu Quoc ផងដែរ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋជាមួយថ្នាក់ដឹកនាំតំបន់លេខ៥ កងទ័ពជើងទឹក

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អង្គភាពទាំងឡាយគប្បីសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងធ្វើឲ្យបានល្អនូវកិច្ចសហការក្នុងការប្រយុទ្ធ ដើម្បីគ្រប់គ្រង និងការពារអធិបតេយ្យភាពដែនសមុទ្រ ធនធានសមុទ្រ និងសកម្មភាពសេដ្ឋកិច្ចសមុទ្រ បង្រ្កាបបទល្មើស និងទប់ស្កាត់ការនេសាទខុសច្បាប់។ កងកម្លាំងប្រដាប់អាវុធគប្បីដើរតួនាទីជាស្នូលក្នុងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រៀបរក្សាសន្តិសុខដោយប្រជាជន ព្រមទាំងធ្វើឲ្យបានល្អនូវកិច្ចការចលនាមហាជន ផ្សព្វផ្សាយអំពីកោះ សមុទ្រ ការជួយសង្គ្រោះ និងជួយប្រជានេសាទទៅនេសាទនៅលំហសមុទ្រ និងចូលរួមការពារអធិបតេយ្យភាពសមុទ្រ និងកោះ។ លោកប្រធានរដ្ឋបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការទូតការពារជាតិ និងការទូតសន្តិសុខតាមទស្សនៈរបស់បក្ស និងរដ្ឋ រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ ទន្ទឹមនឹងនោះ អង្គភាពទាំងឡាយត្រូវផ្ដោតលើបំពេញល្អនូវភារកិច្ចកសាងបក្សស្អាតស្អំ និងរឹងមាំខាងនយោបាយ សីលធម៌ អង្គភាព និងការចាត់តាំងបុគ្គលិក។ល។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន បានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់អង្គភាពទាំងឡាយដែលឈរជើងនៅទីក្រុង Phu Quoc។

*អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Kien Giang នៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុង Phu Quoc លោក Luong Cuong ប្រធានរដ្ឋ បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផលដែលមូលដ្ឋានសម្រេចបាន។

លោកប្រធានរដ្ឋបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើការពង្រីកលទ្ធផល និងគុណសម្បត្តិ ដោះស្រាយឧបសគ្គ អនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចនៅឆ្នាំ២០២៥ ចាប់ពីថ្ងៃដំបូង សប្តាហ៍ដំបូង និងខែដំបូង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ លោក Luong Cuong ប្រធានរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល ស្ថាប័ន អង្គភាពនានាបានជូនអំណោយដល់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Kien Giang និងទីក្រុង Phu Quoc ប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ និងកម្មករនៅទីក្រុង Phu Quoc៕

បកប្រែដោយ Thuy Anh