នៅក្នុងជំនួប លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះការណ៍ដែលថាកាលពី ៧៥ ឆ្នាំមុន ប្រទេសចិនគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ដោយសង្កត់ធ្ងន់ថា វៀតណាមចងចាំជានិច្ចនូវជំនួយដ៏មានតម្លៃដែលចិនបានផ្តល់ជូនវៀតណាមក្នុងដំណាក់កាលជាច្រើន លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu អះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់វៀតណាមធ្វើឲ្យការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាអាទិភាពយុទ្ធសាស្ត្រ ក្នុងគោលនយោបាយការបរទេស។

leftcenterrightdel
លោក Nguyen Minh Vu  អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម និងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន (រូបថត៖ vnanet.vn)

លោក Wang Yi បានបញ្ជាក់ថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាមព្រមទាំងត្រៀមខ្លួនជាស្រេចជាមួយវៀតណាម រក្សាការជួបជុំថ្នាក់ជាន់ខ្ពស់ ពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា នាថ្ងៃទី ១៣ មករា វៀតណាម និងចិនបានបើកកិច្ចពិគ្រោះយោបល់យុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍លើកទីមួយ ក្រោមអធិបតីភាពលោកអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ Nguyen Minh Vu និងលោក Ma Zhaoxu អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសចិន៕

បកប្រែដោយ Huyen Trang