សន្និសីទ WEF Davos ឆ្នាំនេះ មានប្រធានបទ "កិច្ចសហប្រតិបត្តិការសម្រាប់យុគសម័យដ៏ឆ្លាតវៃ" រួមទាំងខ្លឹមសារសំខាន់ៗចំនួន ៥៖ (i) ការកែទម្រង់កំណើនឡើវិញ; (ii) ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ; (iii) វិនិយោគលើធនធានមនុស្ស; (iv) ការការពារភព; (v) ការកសាងទំនុកចិត្តឡើងវិញ។ សន្និសីទនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីប្រតិភូប្រមាណ ២៧០០ នាក់ ក្នុងនោះមានប្រមុខរដ្ឋាភិបាល រដ្ឋ អង្គការអន្តរជាតិ និងតំណាងរាជវង្សនៃប្រទេស មេដឹកនាំសាជីវកម្មធំៗ សាស្រ្តាចារ្យ អ្នកប្រាជ្ញ តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រមាណ ៦០ រូប។

សន្និសីទនេះបានធ្វើឡើងក្នុងបរិបទនៃស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសន្តិសុខរបស់ពិភពលោកដែលបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញយឺត ភាពមិនប្រាកដប្រជា គុណសម្បត្តិ និងបញ្ហាប្រឈមឡាយឡំគ្នា។ ទន្ទឹមនឹងនោះ និន្នាការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកាលានុវត្តន៍ មានការវិវឌ្ឍយ៉ាងខ្លាំងក្លា ប៉ះពាល់ដ៏ទូលំទូលាយ និងពហុវិមាត្រ នៅទូទាំងពិភពលោក ដែលបង្កឱ្យមានតម្រូវការថ្មីៗជាច្រើនក្នុងការគ្រប់គ្រង និងអភិបាលកិច្ចជាសកល។

ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF កាន់តែត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា និងជាក់ស្តែង។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជួបប្រជុំគ្នាជាប្រចាំ ជំរុញកម្មវិធីសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារវាងភាគីទាំងពីរសម្រាប់រយៈពេល ២០២៣-២០២៦។ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ភាគីទាំងពីរបានសម្ពោធមជ្ឈមណ្ឌលសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.0 (C4IR) នៅទីក្រុងហូជីមិញ ដែលជា C4IR ទីពីរនៅក្នុងបណ្តាញរបស់ WEF ដែលមានC4IRs ចំនួន១៩ នៅទូទាំងពិភពលោក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួប​ពិភាក្សាជាមួយសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធាន WEF នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ VGP)

ការ WEF អញ្ជើញនាយករដ្ឋមន្ត្រី ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំជាសកល បង្ហាញពីការបង្កើនតួនាទី និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់វៀតណាម។ ទន្ទឹមនឹងនោះ បានបញ្ជាក់អំពីការចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងវេទិកាពហុភាគី និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាសកលលោក។ នេះក៏ជាឱកាសសម្រាប់វៀតណាមក្នុងការបញ្ជូនសារអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសក្តានុពល គុណសម្បត្តិ និងកាលានុវត្តភាពរបស់វៀតណាមក្នុងយុគសម័យដ៏ឆ្លាតវៃ; ដោយហេតុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីបន្តផ្លាស់ប្តូរគំនិត ការច្នៃប្រឌិត និងមានរបកគំហើញ។ លើកកំពស់ការពឹងផ្អែកលើខ្លួនឯង  ការសម្របខ្លួនយ៉ាងសកម្ម ប្រែក្លាយគំនិតទៅជាសកម្មភាព និងលទ្ធផលជាក់លាក់។

ទន្ទឹមនឹងនោះ ទំនាក់ទំនងវៀតណាម-ស្វីសក៏មានការអភិវឌ្ឍន៍ជាវិជ្ជមានផងដែរ។ ភាគីទាំងពីររក្សាទំនាក់ទំនងកម្រិតខ្ពស់ជាទៀងទាត់ ជាពិសេសនាពេលថ្មីៗនេះ នៅពេលដែលលោកអគ្គលេខាបក្ស និងប្រធានរដ្ឋ To Lam បានជួបជាមួយប្រធានាធិបតីនៃប្រទេសស្វីសក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន (ខែតុលា ឆ្នាំ ២០២៤)។ ស្វីសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាមនៅអឺរ៉ុប។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ ឈានដល់ ៧៣២,៧ លានដុល្លារ។ ក្នុងខែសីហា ឆ្នាំ ២០២១ ប្រទេសស្វីសបានជួយវៀតណាមឧបករណ៍វេជ្ជសាស្ត្រចំនួន ១៣ តោន ដែលមានតម្លៃ ៥.៥ លានដុល្លារអាមេរិក ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃមេរោគ Covid-19 ។ ថ្មីៗនេះ ប្រទេសស្វីសបានបញ្ជូនអ្នកជំនាញផ្នែកបាក់ដីចំនួន ៦ នាក់ទៅកាន់ប្រទេសវៀតណាម ដើម្បីស្រាវជ្រាវ គាំទ្រ និងជួយជម្នះផលវិបាកនៃព្យុះទីហ្វុង Yagi ។ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ និងបណ្តុះបណ្តាល នវានុវត្តន៍ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព វប្បធម៌ និងទេសចរណ៍នៅតែមានសក្ដានុពលនៃការអភិវឌ្ឍន៍ច្រើន។

នៅឆ្នាំ ២០២៥ វៀតណាម ប៉ូឡូញ និងសាធារណរដ្ឋឆែក ប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥)។ ក្នុងរយៈពេលបីភាគបួននៃសតវត្សកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប៉ូឡូញ និងសាធារណរដ្ឋឆែកបានអភិវឌ្ឍយ៉ាងល្អប្រសើរ និងកាន់តែស៊ីជម្រៅតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនង និងការសម្របសម្រួលកម្រិតខ្ពស់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។

ក្នុងទំនាក់ទំនងវៀតណាម-ប៉ូឡូញ ភាគីទាំងពីររក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគី។ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាទៀងទាត់ ជាពិសេសនាពេលថ្មីៗនេះ គណៈប្រតិភូអនុប្រធានរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចនៅប៉ូឡូញ (ខែមីនា ឆ្នាំ ២០២៤) និងគណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញមកបំពេញទស្សនកិច្ចនៅវៀតណាម (ឆ្នាំ ២០២៣)។ ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ូឡូញគឺជាដៃគូនាំមុខគេរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងខាងកើត។ វៀតណាមជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប៉ូឡូញក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងកំឡុងឆ្នាំ ២០២១-២០២៣ នឹងកើនឡើងដល់ជាង ២.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រាក់ចំណូលក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ ឈានដល់ ៣.១៥១ ពាន់លានដុល្លារ។ ប្រទេសប៉ូឡូញគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុប (EU) ដែលគាំទ្រវ៉ាក់សាំងចំនួន ១.៤ លានដូស និងឧបករណ៍វេជ្ជសាស្ត្រចំនួន ៨ តោន ដែលមានតម្លៃ ៤ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការការពារជាតិ សន្តិសុខ ការអប់រំ និងបណ្តុះបណ្តាល កសិកម្ម វប្បធម៌ និងការងារ កំពុងអភិវឌ្ឍយ៉ាងសកម្ម។

ក្នុងទំនាក់ទំនងវៀតណាម-ឆែក ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសនាពេលថ្មីៗនេះ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស Bui Thanh Son មកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក (ខែមិថុនា ឆ្នាំ២០២៣) និងគណៈប្រតិភូនាយករដ្ឋមន្ត្រីឆែក Petr Fiala មកបំពេញទស្សនកិច្ចនៅវៀតណាម (ខែមេសា ឆ្នាំ២០២៣)។  ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម សាធារណរដ្ឋឆែកគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងខាងកើត។ វៀតណាមជាដៃគូដ៏សំខាន់បំផុតរបស់សាធារណរដ្ឋឆែកក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុង ១១ ខែដំបូង នៃឆ្នាំ ២០២៤ សម្រេចបាន ១.៨ ពាន់លានដុល្លារ។ សាធារណរដ្ឋឆែក គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA)។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងកីឡាកំពុងអភិវឌ្ឍយ៉ាងសកម្ម។ សហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកមានប្រជាជនប្រហែល ១០០.០០០ នាក់ សមាហរណកម្មល្អជាមួយសង្គមប្រទេសសាមី ត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋឆេកថាជាជនជាតិភាគតិចក្នុងឆ្នាំ ២០១៣ មានប្រពៃណីនៃសាមគ្គីភាព សម្លឹងឆ្ពោះទៅមាតុភូមិ និងរួមចំណែកជាវិជ្ជមានដល់ ប្រទេសសាមី និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញ និងសាធារណរដ្ឋឆេក ការចូលរួមសន្និសីទ WEF Davos 2025 និងការងារទ្វេភាគីនៅប្រទេសស្វីសរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺជាភស្តុតាងច្បាស់លាស់នៃការអភិវឌ្ឍន៍វិជ្ជមាន និងល្អ ក្នុងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគី; ទន្ទឹមនឹងនោះ អះអាងនូវគោលនយោបាយជាប់លាប់របស់វៀតណាម ដែលតែងតែផ្តល់តម្លៃ និងមានបំណងចង់ពង្រឹង និងជំរុញការជឿទុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយ WEF ប៉ូឡូញ ឆែក និងស្វីស មានប្រសិទ្ធភាព និងសមស្របនឹងស្ថានភាពថ្មី។

យើងសូមជូនពរដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆេក; ចូលរួមសន្និសីទ WEF Davos 2025 និងការងារទ្វេភាគីនៅប្រទេសស្វីសរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទទួលបានជោគជ័យ រួមចំណែកពង្រឹងបរិយាកាសអន្តរជាតិអំណោយផល និងជំរុញការទាក់ទាញការវិនិយោគ និងធនធានខាងក្រៅដើម្បីបម្រើការអភិវឌ្ឍន៍ប្រទេសជាតិ។

បកប្រែដោយ Duy Hoan