វិធានការចំនួន ៦ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ

នាព្រឹកថ្ងៃទី ១៦ មករា (ម៉ោងក្នុងតំបន់) នៅទីស្តីការនាយករដ្ឋមន្ត្រីនៅរដ្ឋធានី Warsaw លោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Donald Tusk។

នៅក្នុងកិច្ចពិភាក្សានេះ លោកនាយករដ្ឋមន្ត្រី Donald Tusk បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលជាគណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ដំបូងគេដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញក្នុងឆ្នាំ ២០២៥ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យយ៉ាងសំខាន់ ស្របពេលរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៉ូឡូញ (១៩៥០-២០២៥) បង្កើតកម្លាំងចលករថ្មីដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី Donald Tusk បានអះអាងថា វៀតណាមតែងតែជាមិត្តជិតស្និទ្ធ និងប្រពៃណីយូរអង្វែងរបស់ប៉ូឡូញ ហើយបច្ចុប្បន្នជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមចងចាំជានិច្ចនូវការជួយគាំទ្រដ៏មានតម្លៃដែលប៉ូឡូញបានផ្តល់ឲ្យវៀតណាមក្នុងការតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយប៉ូឡូញដែលជាដៃគូនាំមុខគេរបស់​វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk (រូបថត៖ vnanet.vn)

ចែករំលែកនូវស្ថានភាពនៃប្រទេសនិមួយៗ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ហើយបានឯកភាពពិចារណាលើការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាពេលឆាប់ៗនេះ។ ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដាក់សំណើសម្រាប់លោកនាយករដ្ឋមន្ត្រី Donald Tusk អំពីវិធានការធំៗចំនួន ៦ ដូចតទៅ៖

ទី១៖ ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ឆ្ពោះទៅលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ តាមរយៈបណ្ដាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

ទីពីរ បង្កើនប្រសិទ្ធភាពបន្ថែមទៀត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី; ខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគី​ឱ្យបានសម្រេច ៥  ពាន់លានដុល្លារនាពេលឆាប់ៗ បង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ។

ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ បង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

ទី៤៖ ជំរុញការអប់រំនិងបណ្តុះបណ្តាល តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យឧត្តមសិក្សា ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចនេះ; ជំរុញកិច្ចសហប្រតិបត្តិការការងារ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សដែលទាក់ទងនឹងការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់ និងការផលិតបន្ទះឈីប។

ទី៥ ពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងសហការគ្នារៀបចំសកម្មភាពរំលឹកខួបលើកទី ៧៥ នៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រកាសថា វៀតណាមបានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប៉ូឡូញនៅឆ្នាំ ២០២៥។

ទី៦ ពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនជាស្ពានតភ្ជាប់រវាងអាស៊ាន និងប៉ូឡូញ។

ចែករំលែកសំណើររបស់នាយករដ្ឋមន្ត្រី Pham Minh Chinh លោក Donald Tusk បានអះអាងថា ប៉ូឡូញនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗខាងមុខ និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដក “កាតលឿង” សម្រាប់ការនាំចេញជល​ផល​វៀតណាមចូលកាន់ទីផ្សារសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការដឹកជញ្ជូន ការតភ្ជាប់ផ្លូវដែក ឱសថ ការអប់រំនិងបណ្តុះបណ្តាល វប្បធម៌ និងទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជាថាមពលកកើតឡើងវិញ ការធ្វើបរិវត្ដកម្មឌីជីថល បច្ចេកវិទ្យាព័ត៌មាន ពលកម្ម កសិកម្ម ... ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រ និងដើរតួជាច្រកផ្លូវសម្រាប់ទំនិញចូលទីផ្សារអាស៊ាន និងសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ រួមចំណែកធានាសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប៉ូឡូញគាំទ្រគោលជំហរកណ្តាលរបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត។ អាស្រ័យហេតុនេះ ជម្លោះក្នុងពិភពលោកចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីកិច្ចសហប្រតិបត្តិការ និងវិបុលភាពសកលលោក។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Donald Tusk បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យការទូត និងការងារ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk ក្នុងជំនួបជាមួយសារព័ត៌មានបន្តាប់ពីកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

* ភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Donald Tusk បានជួបជុំជាមួយអ្នកសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា។

* នាព្រឹកថ្ងៃទី ១៦ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ និងគណៈប្រតិភូវៀតណាមបានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនពលីនៅទីលានជ័យជំនះដែលដាក់ឈ្មោះ Marshal Józef Piłsudski៕

បកប្រែដោយ Thanh Cong