ឥណ្ឌា និងចិន ស្តារឡើងវិញនូវសកម្មភាពនៅតាមព្រំដែន
ឥណ្ឌា និងចិនបានអះអាងសារជាថ្មីនូវការសន្យាពន្លឿនដំណើរការស្ដារឡើងវិញនូវសកម្មភាពធម្មយាត្រារបស់ប្រជាជន កិច្ចសហប្រតិបត្តិការលើផ្លូវទន្លេនិងពាណិជ្ជកម្មតាមព្រំដែននៅច្រកព្រំដែនទ្វេភាគី។ នេះជាលទ្ធផលនៃកិច្ចប្រជុំលើកទី២៣ របស់តំណាងពិសេសនៃប្រទេសទាំងពីរដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងប្រទេសចិន។
នេះគឺជាកិច្ចប្រជុំលើកដំបូងក្រោមយន្តការនេះរវាងឥណ្ឌា និងចិនដែលបានធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងទាហាននៃភាគីទាំងពីរ នៅជ្រលងភ្នំ Galwan ក្នុងដែនដីនៃសហព័ន្ធ Ladakh ក្នុងខែមិថុនា ឆ្នាំ ២០២០។
|
|
កិច្ចប្រជុំលើកទី២៣ របស់តំណាងពិសេសនៃប្រទេសទាំងពីរដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងប្រទេសចិន |
នៅក្នុងកិច្ចប្រជុំនេះ តំណាងពិសេសនៃប្រទេសឥណ្ឌា និងចិនបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃការរក្សាទស្សននយោបាយលើទំនាក់ទំនងទ្វេភាគីជាទូទៅ ខណៈពេលដែលកំពុងស្វែងរកយុត្តិធម៌ សមហេតុសមផល ហើយត្រូវបានភាគីទាំងពីរអនុញ្ញាត ដើម្បីដោះស្រាយបញ្ហាព្រំដែន ហើយបានប្តេជ្ញាចិត្តក្នុងការពន្លឿនដំណើរការនេះបន្ថែមទៀត។ តំណាងពិសេសទាំងពីររូបបានអះអាងថា នឹងបន្តអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដកទ័ពថ្មីបំផុតដែលសម្រេចបានក្នុងខែតុលា ឆ្នាំ២០២៤ នាំឲ្យមានការស្តារឡើងវិញនូវសកម្មភាពយាមល្បាតនៅតាមព្រំដែន និងការចិញ្ចឹមបសុសត្វនៅក្នុងតំបន់ពាក់ព័ន្ធ។
ឥណ្ឌា និងចិនបានព្រមព្រៀងគ្នាក្នុងការបន្តសុក្រិតបទបញ្ញត្តិស្តីពីអភិបាលកិច្ចនិងការគ្រប់គ្រងក្នុងតំបន់ព្រំដែន; ពង្រឹងការកសាងវិធានការកសាងទំនុកចិត្ត និងកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅតាមព្រំដែន៕
តាម vovworld.vn