នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉ូឡូញនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាសក្ខីភាពយ៉ាងច្បាស់ រួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប៉ូឡូញ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
leftcenterrightdel
លោក Pawel Zaewski អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប៉ូឡូញ

យោងតាមលោកឧត្តមសេនីយ៍ឯក Le Huy Vinh កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសាធារណរដ្ឋប៉ូឡូញគឺជាកត្ដាសំខាន់ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ បន្តអនុវត្តតាមទិសដៅ ស្របតាមការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្ដិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខានាឆ្នាំ ២០១០ លើវិស័យនានាដូចជា ការបណ្ដុះបណ្ដាលធនធានមនុស្ស ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកឧត្តមសេនីយ៍ឯក Le Huy Vinh សង្ឃឹមថា នាពេលខាងមុខ  ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រសួងការពារជាតិនៃប្រទេសទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងការជំនះផលវិបាកនៃសង្គ្រាម និងវិស័យផ្សេងៗដែលភាគីទាំងពីរមានតម្រូវការ ស្របតាមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

រីឯខ្លួនវិញ លោក Pawel Zalewski អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប៉ូឡូញ បានវាយតម្លៃខ្ពស់និងស្វាគមន៍ចំពោះសំណើរបស់ភាគីវៀតណាម។ ហើយស្នើឱ្យស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ ដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដោយឡែក និងទំនាក់ទំនងវៀតណាម-ប៉ូឡូញនិយាយរួមនាពេលខាងមុខ៕

បកប្រែដោយ Pham Diep