ថ្លែងនៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Bui Trong Hieu អនុប្រធាននាយកដ្ឋានទាក់ទងបរទេស បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៤ ដោយសុច្ឆន្ទៈនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃរបស់អនុព័ន្ធយោធា តំណាងស្ថាប័នសហប្រតិបត្តិការការពារជាតិអន្តរជាតិនៅវៀតណាម ក្រសួងការពារប្រទេសវៀតណាម បានអនុវត្តប្រកបដោយជោគជ័យនូវការធ្វើសមាហរណកម្មអន្តរជាតិ និងសកម្មភាពការទូតការពារជាតិក្នុងទម្រង់ជាច្រើន នាំមកនូវលទ្ធផលជាក់ស្តែង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Bui Trong Hieu អនុប្រធាននាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេសថ្លែងនៅក្នុងជំនួប

លោកឧត្តមសេនីយ៍ត្រី Bui Trong Hieu បានសម្តែងនូវក្តីសង្ឃឹម និងជំនឿជាក់ថា ចូលឆ្នាំថ្មី អនុព័ន្ធយោធា និងតំណាងស្ថាប័នសហប្រតិបត្តិការការពារជាតិអន្តរជាតិនៅវៀតណាម នឹងបន្តជាស្ពានគួរឱ្យទុកចិត្តដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម កងទ័ពប្រជាជនវៀតណាម ជាមួយប្រទេសផ្សេងទៀត និងកងទ័ពរបស់ប្រទេសនានា។

leftcenterrightdel
ប្រតិភូនៅក្នុងជំនួប

លោកវរសេនីយ៍ឯក Mick Jansen អនុព័ន្ធយោធាអូស្ត្រាលី ប្រធានគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់នាយកដ្ឋានទាក់ទងបរទេសនិយាយដោយឡែក ក្រសួងការពារប្រទេសវៀតណាមនិយាយរួមក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Mick Jansen សង្ឃឹមថានឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតជាមួយវៀតណាម ដើម្បីបន្តសម្រេចបានជោគជ័យក្នុងឆ្នាំ ២០២៥ រួមចំណែកលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសម្រេចបានអនាគតជាមួយឱកាសរួម និងកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមរមនា៕

បកប្រែដោយ Huyen Trang