លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ២២ ខែមករា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស អញ្ជើញទៅសួរសុខទុក្ខ និងជូនពរមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម និងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលតែងតែរួមដំណើរ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេស ស្ថាប័ន និងអង្គភាពនានាក្នុងកងទ័ពទាំងមូល រៀបចំល្អនូវសកម្មភាពលើគ្រប់វិស័យ ជាពិសេស ផ្តល់យោបល់ដ៏មានតម្លៃជាច្រើនដើម្បីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសធ្វើសេនាធិការជូនបក្ស រដ្ឋអំពីគោលនយោបាយយោធា និងការពារជាតិ ក្នុងការកសាងកងទ័ព និងពង្រឹងការពារជាតិ ការពារមាតុភូមិ។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនអំណោយដល់មជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ |
លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា នាពេលខាងមុខ មជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម នឹងបន្តផ្សព្វផ្សាយ និងចលនាកម្មាភិបាល អតីតយុទ្ធជន និងប្រជាជនគ្រប់ស្រទាប់ឲ្យយល់ដឹង និងអនុវត្តឲ្យបានត្រឹមត្រូវនូវទស្សនៈ មាគ៌ា និងភារកិច្ចការពារជាតិ ចូលរួមយ៉ាងសកម្មក្នុងការតស៊ូការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ ការពារបក្ស រដ្ឋ ប្រជាជន របបសង្គមនិយម និងការពារសមិទ្ធផលនៃបដិវត្តន៍...
ក្នុងឱកាសត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនអំណោយឆ្នាំថ្មីជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជូនមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម ព្រមទាំងជូនពរថ្នាក់ដឹកនាំ ក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
តាងនាមថ្នាក់ដឹកនាំមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម លោកឧត្តមសេនីយ៍ឯក Be Xuan Truong ប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការសហការ និងជំនួយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងលោក Phan Van Giang នាពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក Be Xuan Truong បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើបក្ស រដ្ឋ និងកងទ័ព ហើយអះអាងថា នាពេលខាងមុខ ថ្នាក់ដឹកនាំ និងសមាជិកអតីតយុទ្ធជននៃមជ្ឈិមសមាគម នឹងរក្សា និងលើកកម្ពស់គុណភាពរបស់កងទ័ពលោកអ៊ំ ហូ បន្តរួមចំណែកជាមួយបក្សទាំងមូល និងកងទ័ពទាំងមូល សម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ៕
បកប្រែដោយ Thuy Anh