leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Huu Minh អនុប្រធាននយោបាយនៃតំបន់លេខ៤ កងទ័ពជើងទឹក ថ្លែងនៅក្នុងកម្មវិធី

ថ្លែងនៅក្នុងកម្មវិធី លោកវរសេនីយ៍ឯក Nguyen Huu Minh អនុប្រធាននយោបាយនៃតំបន់លេខ៤ កងទ័ពជើងទឹក បានឲ្យដឹងថា៖ “ការប្រកួត "វេចនំអន្សម" និង "ការតាំងបង្ហាញទំនិញបុណ្យតេតប្រពៃណី" គឺជាសកម្មភាពដ៏មានអត្ថន័យក្នុងកម្មវិធី “និទាឃរដូវនៃក្តីស្រលាញ់”។

leftcenterrightdel
កន្លែង "តាំងបង្ហាញទំនិញបុណ្យតេតប្រពៃណី"

តាមរយៈការប្រកួតនេះ ផ្សព្វផ្សាយ និងអប់រំដល់កម្មាភិបាល យុទ្ធជន និងញាតិមិត្តឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ រួមចំណែកថែរក្សា និងពង្រីកប្រពៃណី អត្តសញ្ញាណ និងវប្បធម៌របស់ប្រជាជនវៀតណាម និងកសាងបរិយាកាសវប្បធម៌ដ៏សំបូរបែបក្នុងជួរកងទ័ព”។

leftcenterrightdel
ថ្នាក់ដឹកនាំតំបន់លេខ៤ កងទ័ពជើងទឹក ស្ថាប័ន និងអង្គភាពនានា លើកទឹកចិត្តក្រុមដែលចូលរួមក្នុងការប្រកួត "វេចនំអន្សម"

យោងតាមគណៈកម្មការរៀបចំ ការប្រកួតឆ្នាំនេះមានលក្ខណៈពិសេសថ្មីគឺជាលើកដំបូងដែលត្រូវបានរៀបចំសម្រាប់ទាំងយោធិន និងសាច់ញាតិរបស់ពួកគេដែលរស់នៅក្នុងតំបន់ទីក្រុងនៃមូលដ្ឋានយោធា Cam Ranh ជាមួយនឹងក្រុមប្រកួតប្រជែងចំនួន ៨  ដែលបង្កើតភាពសប្បាយរីករាយ ការរួបរួម ភាពកក់ក្តៅ និងបរិយាកាសប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញ និងគួរឱ្យរំភើប៕

បកប្រែដោយ Huyen Trang