រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផ្ញើលិខិតជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូល
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើលិខិតជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាន យោធិន បុគ្គលិក និងពលករក្នុងកងទ័ពទាំងមូល និងកងសេនាជន និងកម្លាំងបំរុងនៅទូទាំងប្រទេស។
ខាងក្រោមនេះជាលិខិតជូនពរឆ្នាំថ្មីរបស់លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស។
សូមគោរពជូនចំពោះ នាយទាហាន នាយទាហានរង ពលទាហាន យោធិន បុគ្គលិកនិងពលករក្នុងកងទ័ពទាំងមូល និងកងសេនាជននិងកម្លាំងបំរុងនៅទូទាំងប្រទេស។
សមមិត្តជាទីមេត្រី!
ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ២០២៥ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ខ្ញុំសូមជូនពរមហាប្រសើរដល់នាយទាហាន យោធិន នាយទាហានរង ពលទាហាន និងបុគ្គលិកនិងពលករក្នុងកងទ័ពទាំងមូល កងសេនាជននិងកម្លាំងបម្រុងនៅទូទាំងប្រទេស។
ឆ្នាំ ២០២៤ កន្លេងមក ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិមដោយផ្ទាល់ និងក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ក្រសួង ស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន និងការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ប្រជាជន កងទ័ពទាំងមូល និងកងសេនាជន កម្លាំងបម្រុងនៅទូទាំងប្រទេសបានសាមគ្គីភាព និងខិតខំបំពេញភារកិច្ចទាំង ១៣ ក្នុងឆ្នាំ ២០២៤ រួមចំណែកបំពេញភារកិច្ចជាមូលដ្ឋានចំនួន ១៥ នៃសេចក្តីសម្រេចចិត្តដែលបានកំណត់ដោយមហាសន្និបាតបក្សភាគកងទ័ពលើកទី ១១ និងទទួលបានការកត់ស្គាល់ និងការវាយតម្លៃខ្ពស់ពីបក្ស រដ្ឋនិងប្រជាជន ដែលក្នុងនោះគឺការតាមដាន ការវាយតម្លៃ និងព្យាករណ៍ស្ថានការណ៍ជាប្រចាំ និងទាន់ពេលវេលាជូនបក្ស រដ្ឋលើគោលការណ៍ និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព កុំឲ្យមានភាពអសកម្ម ឬ ជាយថហេតុ ការពារយ៉ាងរឹងមាំនូឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ រួមចំណែកថែរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
|
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផ្ញើលិខិតជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូល |
កងទ័ពទាំងមូលអនុវត្តបានល្អនូវមុខងារជាកងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងកងទ័ពផលិតកម្ម។ កម្លាំងពលំ សមត្ថភាពនិងការត្រៀមប្រយុទ្ធកាន់តែកើនឡើង។ កសាងខឿនការពារជាតិដោយប្រជាជនទាំងមូល កសាងតំបន់ការពារទប់ទល់គ្រប់លំដាប់ថ្នាក់ សម្របសម្រួលជាមួយកងកម្លាំងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅទូទាំងប្រទេស។ ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនប្រកបដោយចំណាន បង្រួម រឹងមាំ បានសម្រេចជាបណ្ដើៗ; គុណភាពនៃការហ្វឹកហ្វឺន ការអប់រំនិងបណ្តុះបណ្តាល ធ្វើលំហាត់ហ្វឹកហ្វឺន ការប្រកួតកីឡាត្រូវបានលើកកម្ពស់ឥតឈប់ឈរ; របៀបរៀបរយ វិន័យត្រូវបានពង្រឹង; កម្មាភិបាលនិងយុទ្ធជនបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តភារកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ ការងារភស្តុភារ បច្ចេកទេស ឧស្សាហកម្មការពារជាតិ ការទូតការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្ដកម្មឌីជីថលមានការអភិវឌ្ឍន៍ថ្មីៗ។ កសាងបក្សភាគកងទ័ពស្អាតស្អំនិងរឹងមាំ កងទ័ពតែងតែរឹងមាំខាងនយោបាយ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន។ រៀបចំសកម្មភាពអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ មនោសញ្ចេតនាល្អក្នុងដួងចិត្តរបស់ប្រជាជន និងមិត្តអន្តរជាតិ។
ឈានចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ - ជាឆ្នាំសម្រេចគោលដៅនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី ១១; កងទ័ពទាំងមូលបន្តលើកកម្ពស់វីរភាពបដិវត្តន៍ ប្រពៃណីដ៏ត្រចេះត្រចង់របស់កងទ័ពប្រជាជនវៀតណាមនិងកងសេនាជន អត្តចរិតដ៏ថ្លៃថ្នូរបស់ “កងទ័ពអ៊ំ ហូ” ពន្លឿននិងសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន។ រៀបចំដោយជោគជ័យនូវមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងបក្សភាគកងទ័ព ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤ បង្កើតស្នាដៃ និងសមិទ្ធិផលថ្មីៗជាច្រើនក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាម ឈានចូលយុគសម័យឈានមុខរបស់ប្រទេសជាតិ។ សក្តិសមជាមួយការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។
សូមជូនពរសមមិត្ដ និងក្រុមគ្រួសារជួបតែសេចក្ដីសុខ សុខភាពល្អបរិបូរ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីប្រពៃណីជាតិ ២០២៥។
សូមគោរព និងប្ដេជ្ញាចិត្ដជ័យជំនះ!
បកប្រែដោយ Thanh Cong