ជាមួយនឹងការសម្រេចចិត្តនេះ លោក Yoon Suk Yeol បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងដែលត្រូវបានចោទប្រកាន់ ខណៈដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន។ ការសម្រេចចិត្តចោទប្រកាន់ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃមុនពេលបញ្ចប់ការឃុំខ្លួនលោក Yoon Suk Yeol ជាបណ្ដោះអាសន្ន។

leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon Suk Yeol (រូបថត៖ vnanet.vn)

មុននោះ កាលពីថ្ងៃទី ១៥ ខែមករា ការិយាល័យស៊ើបអង្កេតអំពើពុករលួយនៃមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង (CIO) បានស្នើសុំ ដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដោយការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំមុន ប៉ុន្តែរហូតដល់ថ្ងៃទី ១៩ ខែមករា ទើបចាប់ខ្លួនមេដឹកនាំកូរ៉េខាងត្បូងជាផ្លូវការ។ ដោយសារតែ CIO មិនមានសមត្ថកិច្ចផ្លូវច្បាប់ដើម្បីចោទប្រកាន់ប្រធានាធិបតី ទីភ្នាក់ងារនេះបានបញ្ជូនសំណុំរឿងនេះទៅការិយាល័យរដ្ឋអាជ្ញាកាលពីសប្តាហ៍មុន៕

តាម vovworld.vn