leftcenterrightdel
ភ្លើងឆាបឆេះ Hughes រីករាលដាលលើភ្នំមួយនៅ Castaic ភាគពាយ័ព្យនៃទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី ២២ ខែមករា (រូបថត៖ AFP)

ភ្លើងឆេះថ្មីនេះត្រូវបានឈ្មោះថា Hughes មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Los Angeles ដែលបានបង្កឡើងសម្ពាធបន្ថែមទៅលើកម្លាំងពន្លត់អគ្គីភ័យ ដែលកំពុងត្រូវធ្វើការយ៉ាងដុតដៃដុតជើងដើម្បីគ្រប់គ្រងភ្លើងឆាបឆេះ ដ៏ធំចំនួនពីរនៅក្នុងតំបន់ទីក្រុងនេះ។

អាជ្ញាធរមូលដ្ឋានបានចេញបទបញ្ជាជម្លៀសជាបង្ខំសម្រាប់មនុស្សប្រហែល ៣១ ពាន់នាក់។ ក្រៅពីនោះ មនុស្សប្រហែល ២៣ ពាន់នាក់ផ្សេងទៀតក៏ទទួលអនុសាសន៍ឱ្យជម្លៀសចេញផងដែរ៕

តាម vovworld.vn