នៅក្នុងសារមួយទៅកាន់ប្រទេស និងប្រជាជនជុំវិញពិភពលោក ដែលទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមចន្ទគតិលោកអគ្គលេខាធិការ Guterres បានបង្ហាញក្តីសង្ឃឹមថា ឆ្នាំម្សាញ់ ដែលជានិមិត្តរូបនៃប្រាជ្ញា ភាពធន់ និងការផ្លាស់ថ្មី នឹងនាំមកនូវសុខភាព សុភមង្គល វិបុលភាព និងឱកាសថ្មីៗ ដល់មនុស្សជាតិ។

leftcenterrightdel
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំម្សាញ់សប្តស័ក ២០២៥ (រូបថត៖ AP)

លោកអគ្គលេខាធិការ Guterres ក៏សង្ឃឹមថា សហគមន៍អន្តរជាតិនឹងពង្រឹងកិច្ចសន្យារបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព យុត្តិធម៌ ដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តក្នុងការកសាងអនាគតល្អសម្រាប់មនុស្សគ្រប់គ្នា។

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមចន្ទគតិជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ សេចក្តីសម្រេចបានគូសបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីតាមចន្ទគតិ គឺជាថ្ងៃឈប់សម្រាកដែលប្រារព្ធឡើងនៅក្នុងប្រទេសជាសមាជិកជាច្រើន ហើយលើកទឹកចិត្តដល់ស្ថាប័នអង្គការសហប្រជាជាតិ មិនរៀបចំកិច្ចប្រជុំនៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមចន្ទគតិ៕

បកប្រែដោយ Huyen Trang