ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលរបស់បណ្ឌិតសភា ព្រមទាំងអ្នកមានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ ស្នើឱ្យគណៈកម្មាធិការបក្ស គណៈនាយក  មេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងបណ្ឌិត្យសភា យល់ឃើញយ៉ាងច្បាស់អំពីគុណសម្បត្តិ និងការលំបាក លើកតម្កើងស្មារតី “សាមគ្គីភាព ច្នៃប្រឌិត បង្រៀនល្អ រៀនល្អ” និងលើកកម្ពស់ចលនាប្រឡងប្រណាំង បង្កើតកម្លាំងចលករដើម្បីជំរុញអង្គភាព និងបុគ្គលឱ្យបំពេញភារកិច្ចដែលបានចាត់តាំងដោយជោគជ័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុង​មហាសន្និបាត

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស គណៈនាយក និងគណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃបណ្ឌិត្យសភាភស្តុភារ បន្តយល់យ៉ាងស៊ីជម្រៅនូវមនោគមវិជ្ជាប្រឡងប្រណាំងស្នេហាជាតិរបស់ប្រធានហូជីមិញ រួមទាំងទស្សនៈ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សេចក្តីសម្រេច និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បង្កើនការដឹកនាំ ណែនាំ អប់រំ លើកកម្ពស់ការយល់ដឹង សតិអារម្មណ៍ និងសកម្មភាពសម្រាប់កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម បុគ្គលិក យុទ្ធជន អំពីតួនាទី នៃការងារប្រឡងប្រណាំង លើកសរសើរ និងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកត់សម្គាល់ថា បណ្ឌិត្យសភាភស្តុភារបន្តយល់ច្បាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ១៦៥៧ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីកាផ្លាស់ប្តូរវិស័យអប់រំ បណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការ និងភារកិច្ចកសាងកងទ័ពក្នុងស្ថានភាពថ្មី។ សាលាត្រូវផ្តោតលើគោលនយោបាយទាក់ទាញអ្នកមានទេពកោសល្យ បង្កើតក្រុមសាស្ត្រាចារ្យ និងអ្នកគ្រប់គ្រងអប់រំមានគុណភាពខ្ពស់ បំពេញតាមស្តង់ដារ ជាពិសេសក្រុមសាស្ត្រាចារ្យដែលមានបរិញ្ញាប័ត្រជាន់ខ្ពស់ បទពិសោធន៍ជាក់ស្តែង។​ ទន្ទឹមនឹងនោះ បណ្ឌិតសភាត្រូវបន្តអនុវត្តយ៉ាងសកម្មការធ្វើបរិវត្តកម្មឌីជីថល និងកំណែទម្រង់រដ្ឋបាលឆ្ពោះទៅរកការកសាងសាលារៀនឆ្លាតវៃ។ កសាងសាមគ្គីភាពផ្ទៃក្នុង រក្សា និងលើកតម្កើងសេចក្តីថ្លៃថ្លារបស់កងទ័ពក្នុងយុគសម័យថ្មី៕

បកប្រែដោយ Duy Hoan