ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានអបអរសាទរ និងលើកសរសើរចំពោះសមាជិកទាំងអស់នៃក្រុមវិស្វកម្មលេខ២ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយជោគជ័យ និងបានវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានវាយតម្លៃខ្ពស់ចំពោះនាយទហានចំនួន ៤រូប នៃក្រុមវិស្វកម្មលេខ២ ដែលបានបំពេញបេសកកម្មបានយ៉ាងល្អ ហើយបានស្ម័គ្រចិត្តបន្តចូលរួមជាមួយក្រុមវិស្វកម្មលេខ ៣។

leftcenterrightdel
មេបញ្ជាការបណ្ដាអង្គភាពថតរូបជាមួយសមាជិកនៃក្រុមវិស្វកម្មលេខ ២ ក្នុងពិធី

លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានសង្កត់ធ្ងន់ថា ក្រុមវិស្វកម្មលេខ ២ បានបង្ហាញពីសមត្ថភាព និងជំនាញយ៉ាងល្អ យកចិត្ដទុកដាក់ និងខិតខំអស់ពិសមត្ថភាពជួយប្រជាពលរដ្ឋនៅតំបន់ Abyei ហើយទទួលបានការលើកសរសើរពីអាជ្ញាធរ និងមេបញ្ជាការបេសកកម្ម UNISFA មិត្តភក្តិអន្តរជាតិ រដ្ឋាភិបាលនិងប្រជាជននៅមូលដ្ឋាន។ ព្រមទាំងបន្សល់ទុកចំណាប់អារម្មណ៍ និងរូបភាពល្អៗជាច្រើនក្នុងដួងចិត្តរបស់មិត្តអន្តរជាតិ  និងប្រជាពលរដ្ឋនៅតំបន់ Abyei អំពីរូបភាពប្រទេស និងមនុស្សវៀតណាមរួសរាយរាក់ទាក់ មានទំនួលខុសត្រូវ និងថ្លៃថ្នូរ។

leftcenterrightdel
រូបភាពក្រុមវិស្វកម្មលេខ ២  ត្រឡប់មកប្រទេសវិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ

អង្គការសហប្រជាជាតិក៏ផ្ញើលិខិតសរសើរដល់ក្រុមវិស្វកម្មលេខ ២  ចំពោះការរួមចំណែកជាច្រើនក្នុងអំឡុងពេលអាណត្តិរបស់ពួកគេ ជាពិសេសក្នុងដំណាក់កាលកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថានបេសកកម្ម។ ក្រុមវិស្វកម្មលេខ ២ នៃកងទ័ពវៀតណាមគឺជាអង្គភាពត្រួសត្រាយអនុវត្តគម្រោង "បន្ទាយឆ្លាតវៃ" របស់ស្ថានបេសកកម្ម។ រដ្ឋមន្ត្រីក្រសួងអប់រំតំបន់ Abyei បានផ្ញើលិខិតថ្លែងអំណរគុណចំពោះក្រុមវិស្វកម្មវៀតណាមដែលបានជួយជួសជុលផ្ទះឲ្យប្រជាជននៅទីនេះ ជួសជុលផ្លូវ កសាងសំណង់សារធារណៈផងដែរ៕

បកប្រែដោយ Pham Diep