leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Wang Ben

ដោយកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោក Wang Ben ក្នុងអំឡុងពេលបំពេញការងារនៅវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាទីប្រឹក្សាសន្តិសុខនៃស្ថានទូតចិនប្រចាំនៅវៀតណាម លោកបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងសន្តិសុខសាធារណៈចិននិយាយរួម កងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានអន្តោប្រវេសន៍ជាតិរបស់ចិននិយាយដោយឡែកក្នុងវិស័យគ្រប់គ្រង និងការពារព្រំដែន ការគ្រប់គ្រងការចេញចូល ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងច្រកទ្វារព្រំដែន។ ភាគីទាំងពីរបានអនុវត្តយ៉ាងហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពនូវឯកសារច្បាប់ស្តីពីព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងនិងកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍​ជូន​លោក Wang Ben

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា នាពេលថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពព្រំដែនវៀតណាម និងនាយកដ្ឋានអន្តោប្រវេសន៍ជាតិចិនត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ជាពិសេសសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូត្រូវបានយកចិត្តទុកដាក់ ជាពិសេសមានការផ្លាស់ប្តូរជាប្រចាំនៃគណៈប្រតិភូកម្រិតខ្ពស់ រួមចំណែកលើកកម្ពស់ទំនុកចិត្ត និងការយោគយល់គ្នារវាងកងកម្លាំងទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងអ្នកជិតខាងដ៏ជិតស្និទ្ធ “ជាសមមិត្តផង និងជាបងប្អូនផង” រវាងភាគីទាំងពីរ រួមចំណែកជំរុញការកសាងតំបន់ព្រំដែនវៀតណាម-ចិន ឲ្យក្លាយជាតំបន់សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលចាប់អារម្មណ៍ និងត្រៀមខ្លួនជាស្រេចជំរុញគ្រប់វិស័យសហប្រតិបត្តិការទាំងអស់ជាមួយក្រសួងសន្តិសុខសាធារណៈចិន និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានអន្តោប្រវេសន៍ជាតិចិនឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Wang Ben ថតរូប​ជា​មួយ​ប្រតិភូទាំង​ឡាយ

រីឯខ្លួនវិញ លោក Wang Ben បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេលវេលាទទួលជួបលោក ព្រមទាំងពិនិត្យឡើងវិញលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលថ្មីៗនេះ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ក្នុងតួនាទីថ្មីរបស់ខ្លួន លោកនឹងបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក។

បកប្រែដោយ Duy Hoan