យោងតាមការវាយតម្លៃរបស់ក្រុមការងារ ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្ស គណៈនាយកបណ្ឌិត្យសភា និងគណៈកម្មការដឹកនាំការអនុវត្តបទប្បញ្ញត្តិប្រជាធិបតេយ្យមូលដ្ឋានរបស់គណៈកម្មាធិការបក្សនៃបណ្ឌិត្យសភាបានដឹកនាំអនុវត្តបទប្បញ្ញត្តិប្រជាធិបតេយ្យមូលដ្ឋានដ៏ទូលំទូលាយ ព្រមៗគ្នា និងប្រកបដោយគុណភាព។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ថ្លែង​ក្នុង​កិច្ចប្រជុំ

ថ្លែងបញ្ចប់ការត្រួតពិនិត្យលោកឧត្តមសេនីយ៍ឯក Vo Minh Luong បានកោតសរសើរចំពោះលទ្ធផលនៃការអនុវត្តបទប្បញ្ញត្តិប្រជាធិបតេយ្យមូលដ្ឋានរបស់បណ្ឌិត្យសភាបច្ចេកទេសយោធានាពេលថ្មីៗនេះ; ជាមួយគ្នានេះ ស្នើរឲ្យគណៈកម្មាធិការបក្ស គណៈនាយកបណ្ឌិត្យសភា យកចិត្តទុកដាក់លើការដឹកនាំឲ្យជំនះចំណុចខ្វះខាត ដែលក្រុមការងារបានចង្អុលបង្ហាញ។ បណ្ឌិតសភាបន្តជំរុញការអប់រំនយោបាយ ឃោសនា ផ្សព្វផ្សាយច្បាប់ ទប់ស្កាត់ការរំលោភច្បាប់ និងវិន័យ។ ផ្តោតលើការលើកកំពស់គុណភាពក្នុងសកម្មភាពទាំងឡាយរបស់អង្គការមហាជន និងក្រុមប្រឹក្សាយោធាក្នុងការអនុវត្តបទប្បញ្ញត្តិប្រជាធិបតេយ្យមូលដ្ឋានលើវិស័យនយោបាយ សេដ្ឋកិច្ច និងជីវភាពរស់នៅ កសាងបរិយាកាសវប្បធម៌ កសាងក្រមសីលធម៌បំពេញការងាររបស់កម្មាភិបាល និងបក្ខជន។ យកចិត្តទុកដាក់ចំពោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិក សិក្ខាកាម និងយុទ្ធជនដែលមានស្ថានភាពជួបការលំបាក និងមានការជួយឧបត្ថម្ភ និងលើកទឹកចិត្ត បានទាន់ពេលវេលា។

បកប្រែដោយ Duy Hoan